១. ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល ចូរយើងសម្រាកពីកង្វល់ ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់ ថ្ងៃពិសិដ្ឋនៃការបួងសួង គ្រូពេញដោយក្ដីស្នេហ៍ស្វាគមន៍យើង ពេលជួបនៅថ្នាក់ថ្ងៃអាទិត្យ ជាទីដែលគាត់ខិតខំបង្រៀន តាមច្បាប់មាសនៃព្រះសង្គ្រោះ
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល ចូរយើងសម្រាកពីកង្វល់ ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់ ថ្ងៃពិសិដ្ឋនៃការបួងសួង៕
២. ស្តាប់!សូរកណ្តឹងថ្ងៃសីលរោទិ៍ឡើង ស្តាប់ឮសំឡេងគ្រប់ទិសទី ស្តាប់!កុមារតូចៗកំពុងច្រៀង! ឱ!សំឡេងពិរោះរណ្តំ! គ្រប់បទទន់ភ្លន់កំពុងអង្វរ អញ្ជើញយើងកុំឲ្យអែអង់ តន្ត្រីលួងលោមយើងនៅតាមផ្លូវ សូមស្តាប់សូមស្តាប់អ្នកចម្ងាយ
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល ចូរយើងសម្រាកពីកង្វល់ ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់ ថ្ងៃពិសិដ្ឋនៃការបួងសួង៕
៣. យើងគោរពដោយរាបទាបទីនេះ ច្រៀងសរសើរព្រះបរិសុទ្ធ ចិត្តយើងក៏ពេញដោយក្តីស្រឡាញ់ ព្យាយាមរៀនផ្លូវបរិសុទ្ធ រៀនពីព្រះគម្ពីរវិវរណៈ យើងត្រូវបានបង្រៀនពីក្មេង បន្ទូលដ៏បំផុសនៃសួគ៌ា នាំយើងក្នុងផ្លូវនៃក្តីពិត
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល ចូរយើងសម្រាកពីកង្វល់ ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់ ថ្ងៃពិសិដ្ឋនៃការបួងសួង៕
៤. យើងជួបមិត្តភក្តិជិតខាងទីនេះ ព្រមទាំងឪពុកម្តាយផងដែរ យើងស្មោះត្រង់ក្នុងកិច្ចការយើងធ្វើ យើងជាបុត្រនៃនគរព្រះ ឧបសគ្គធ្វើឲ្យជំនឿរឹងមាំ ក្តីពិតមានតម្លៃជាងមកុដ កាន់តែលំបាកកាន់តែក្លាហាន ទោះលោកកិយឲ្យយើងលំបាក
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល ចូរយើងសម្រាកពីកង្វល់ ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់ ថ្ងៃពិសិដ្ឋនៃការបួងសួង៕