Book cover

មាន​បន្ទាល់​អ្វី​នៅ​ឯស្ថាន​សួគ៌

ទំនុក​តម្កើង, 8


0:00 0:00
Introduction
All Verses

១. មាន​ប​ន្ទាល់​អ្វី​នៅ​ឯ​ស្ថាន​សួគ៌? ម្តេច​ទេវ​តា​អរ​មក​ផែន​ដី តើ​ទ្រង់​មាន​អ្វី​នាំ​មក​ឲ្យ​ឬ? ពិត​គឺ​ដំ​ណឹង​ដ៏​រីក​រាយ! ដំ​ណឹង​ដែល​ផ្សាយ​ដោយ​ព្រះ​ចេ​ស្តា ទេវ​តា​ប្រាប់​មក​ផែន​ដី​ថា ដំ​ណឹង​ផ្សាយ​គ្រប់​ម​នុស្ស​ជាតិ ដែល​រស់​នៅ​លើ​ផែន​ដី​នឹង​ឮ។

២. យើង​មិន​ឮ​ដំ​ណឹង​ល្អ​ទេ​ឬ? ពិត​ឮ​ពី​ព្យា​កា​រី​មុន បែប​នោះ​តើ​ដំ​ណឹង​ថ្មី​ជា​អ្វី? ជា​ដំ​ណឹង​ដូច​ពី​បុ​រាណ ដំ​ណឹង​ផ្សាយ​ដោយ​ប៉ុល​និង​ពេ​ត្រុស និង​ព្រះ​គ្រីស្ទ​ជា​មេ​ដឹក​នាំ ពួក​ប​រិ​សុទ្ធ​ផ្សាយ​នៅ​ថ្ងៃ​នេះ យើង​ដើរ​តាម​គំ​រូ​នៃ​លោក។

៣. តើ​ដំ​ណឹង​ល្អ​បាត់​យូរ​ទៅ​ណា? វា​បាន​ដក​ពី​ផែន​ដី​ឬ? ពិត​ដំ​ណឹង​បាន​យក​ទៅ​ស្ថាន​សួគ៌ រ​ហូត​ដល់​ថ្ងៃ​រះ​ឡើង​ថ្មី តើ​អ្វី​កើត​ឡើង​ពេល​គ្មាន​ដំ​ណឹង កាល​ពុំ​ស្គាល់​ពី​ផែន​ការ​នេះ? នឹង​បាន​រៀន​នៅ​ពិ​ភព​វិ​ញ្ញាណ ព្រះ​យើង​ជា​ព្រះ​យុ​ត្តិ​ធម៌៕