១. ដោយចិត្តរាបសាខ្ញុំឱនលំទោន នឹកគិតដល់ទ្រង់ឱ!ព្រះសង្គ្រោះ ខ្ញុំទទួលទានទឹកនិងនំបុ័ង បង្ហាញការនឹកចងចាំដល់ទ្រង់។
២. ទ្រង់ថ្វាយព្រះជន្មត្រង់កាល់វ៉ារី សូមជួយខ្ញុំចងចាំដល់ទ្រង់ផង ឲ្យខ្ញុំរស់នៅជារៀងរហូត រីកចម្រើនប្រែក្លាយដូចជាទ្រង់។
៣. ខ្ញុំប្តេជ្ញាចិត្តឲ្យបានដូចទ្រង់! សម្លឹងពីផែនដីទៅសួគ៌ា ដើម្បីខ្ញុំរៀនពីស្ថានដ៏ខ្ពស់ ដើម្បីបង្ហាញពីភាពសក្តិសម។
៤. កាលខ្ញុំដើរលើផែនដីរាល់ថ្ងៃ សូមប្រទានព្រះវិញ្ញាណដល់ខ្ញុំ ហើយកែប្រែចិត្តជាកំណើតថ្មី រីកចម្រើនប្រែក្លាយដូចជាទ្រង់៕