Book cover

សូម​ដល់​ព្រះ

ចម្រៀង ដកស្រង់ ពី ទស្សនាវដ្ដី លីអាហូណា (2002–2020)

1. អ្នកបានដឹងឮរឿងជាច្រើន ហើយបានស្វែងរកគ្រប់ទីកន្លែង ។ អ្នកឆ្ងល់ថាត្រូវជឿលើអ្វី ។ មានរបៀបមួយដែលអាចដឹង ។

បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។ បើលុតជង្គង់ទ្រង់នឹងជួយ ។ បើអ្នកបិទនេត្រាព្រមទាំងខ្សឹប ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។ បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។ បើអ្នករាបសាទ្រង់នឹងមក ។ បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។ សូមដល់ព្រះ ។

2. លូតលាស់ទៅមុខម្ដងបន្តិច ឃើញការណ៍នោះច្បាស់ជាងពីមុន ។ ហើយកាន់តែមានក្ដីសង្ឃឹមឡើង ។ នោះអ្នកនឹងមិនឆ្ងល់ទៀតឡើយណា ។

បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។ បើលុតជង្គង់ទ្រង់នឹងជួយ ។ បើអ្នកបិទនេត្រាព្រមទាំងខ្សឹប ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។ បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។ បើអ្នករាបសាទ្រង់នឹងមក ។ បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។ សូមដល់ព្រះ ។

ពីមុនអ្នកធ្លាប់ភ័យខ្លាចរងា ហើយវង្វេងលើផ្ទៃជលសា ជំនឿនេះណាស្រង់អ្នកឡើង ។ ពីមុនអ្នកត្រូវខ្យល់ព្យុះបោកបក់ ឥឡូវឈរខ្ពស់យ៉ាងក្លៀវក្លា រឹងមាំអស្ចារ្យក្នុងក្ដីពិត ។