ចម្រៀង ដកស្រង់ ពី ទស្សនាវដ្ដី លីអាហូណា (2002–2020) (2002–2020),
Jan 2017, p. 58
សូមដល់ព្រះ
សូមដល់ព្រះ
1. អ្នកបានដឹងឮរឿងជាច្រើន
ហើយបានស្វែងរកគ្រប់ទីកន្លែង ។
អ្នកឆ្ងល់ថាត្រូវជឿលើអ្វី ។
មានរបៀបមួយដែលអាចដឹង ។
បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។
បើលុតជង្គង់ទ្រង់នឹងជួយ ។
បើអ្នកបិទនេត្រាព្រមទាំងខ្សឹប
ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។
បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។
បើអ្នករាបសាទ្រង់នឹងមក ។
បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។
សូមដល់ព្រះ ។
2. លូតលាស់ទៅមុខម្ដងបន្តិច
ឃើញការណ៍នោះច្បាស់ជាងពីមុន ។
ហើយកាន់តែមានក្ដីសង្ឃឹមឡើង ។
នោះអ្នកនឹងមិនឆ្ងល់ទៀតឡើយណា ។
បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។
បើលុតជង្គង់ទ្រង់នឹងជួយ ។
បើអ្នកបិទនេត្រាព្រមទាំងខ្សឹប
ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។
បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។
បើអ្នករាបសាទ្រង់នឹងមក ។
បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។
សូមដល់ព្រះ ។
ពីមុនអ្នកធ្លាប់ភ័យខ្លាចរងា
ហើយវង្វេងលើផ្ទៃជលសា
ជំនឿនេះណាស្រង់អ្នកឡើង ។
ពីមុនអ្នកត្រូវខ្យល់ព្យុះបោកបក់
ឥឡូវឈរខ្ពស់យ៉ាងក្លៀវក្លា
រឹងមាំអស្ចារ្យក្នុងក្ដីពិត ។
បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។
បើលុតជង្គង់ទ្រង់នឹងជួយ ។
បើអ្នកបិទនេត្រាព្រមទាំងខ្សឹប
ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។
បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។
បើអ្នករាបសាទ្រង់នឹងមក ។
បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។
សូមដល់ព្រះ ។
ទំនុកច្រៀង និងទំនុកភ្លេងដោយ នីខ្លស ដេយ៍
© 2016 Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាជំនួយក្នុងព្រះវិហារ ឬនៅគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ ។ សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។
ទំនុកច្រៀង និងទំនុកភ្លេងដោយ នីខ្លស ដេយ៍
© 2016 Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាជំនួយក្នុងព្រះវិហារ ឬនៅគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ ។ សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។