November 2019
ខ្ញុំដើរតាមព្រះយេស៊ូវ
ខ្ញុំដើរតាមព្រះយេស៊ូវ
1. ព្រះគ្រីស្ទយាងដោយប្រាជ្ញា
ភ្លឺថ្លាក្នុងក្តីពិត។
ទ្រង់បង្ហាញក្ដីស្នេហ៍ដល់ព្រះនិងមនុស្សយ៉ាងស្និត។
ទ្រង់សព្វព្រះទ័យដឹកនាំ
ទ្រង់បង្ហាញមាគ៌ា
ទ្រង់ហៅឲ្យខ្ញុំមកដើរតាមទ្រង់កុំរេរា
ខ្ញុំដើរតាមព្រះយេស៊ូវទៅផ្ទះសួគ៌ាលៃ
ទ្រង់ប្រទានព្រះវិញ្ញាណឲ្យខ្ញុំពេញដោយក្ដីស្នេហ៍ប្រពៃ
ផ្លាស់ចិត្តខ្ញុំជាដរាបជួយខ្ញុំឃើញកាន់តែច្បាស់។
ខ្ញុំដើរតាមទ្រង់នោះទ្រង់យាងនឹងខ្ញុំប្រាកដណាស់។
2. ខ្ញុំអាចដឹងក្ដីដូចទ្រង់។
ខ្ញុំព្យាយាមរាល់ថ្ងៃ។
សន្យាដើរលើមាគ៌ាទ្រង់យ៉ាងមុតមាំក្រៃ។
នៅក្បែរព្រះសង្គ្រោះខ្ញុំ
ទ្រង់ថែយ៉ាងសុខុម
ខ្ញុំដើរតាមហើយចែកក្ដីស្នេហ៍ទ្រង់ដ៏សុខដុម។
ខ្ញុំដើរតាមព្រះយេស៊ូវទៅផ្ទះសួគ៌ាលៃ
ទ្រង់ប្រទានព្រះវិញ្ញាណឲ្យខ្ញុំពេញដោយក្ដីស្នេហ៍ប្រពៃ
ផ្លាស់ចិត្តខ្ញុំជាដរាបជួយខ្ញុំឃើញកាន់តែច្បាស់។
ខ្ញុំដើរតាមទ្រង់នោះទ្រង់យាងនឹងខ្ញុំប្រាកដណាស់។
3. ខ្ញុំទុកចិត្តលើព្រះគ្រីស្ទ។
ខ្ញុំស្ដាប់តាមទ្រង់ហៅ។
ទ្រង់នឹងមិនទុកខ្ញុំចោលកន្ដោចកន្ដែងនៅ។
ទ្រង់ប្រទានអំណាចឲ្យ
លើកស្ទួយលួងលោមចិត្ត
ជួយខ្ញុំឲ្យរស់រានចម្រើនអស់កល្បប្រណិត។
ខ្ញុំដើរតាមព្រះយេស៊ូវទៅផ្ទះសួគ៌ាលៃ
ទ្រង់ប្រទានព្រះវិញ្ញាណឲ្យខ្ញុំពេញដោយក្ដីស្នេហ៍ប្រពៃ
ផ្លាស់ចិត្តខ្ញុំជាដរាបជួយខ្ញុំឃើញកាន់តែច្បាស់។
ខ្ញុំដើរតាមទ្រង់នោះទ្រង់យាងនឹងខ្ញុំប្រាកដណាស់។
ទំនុកបទ និងតន្ត្រី ៖ ស្ទេផាន ភី ឆាន ក. ១៩៦៧ ។
© 2019 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាបន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ ។ សេចក្តីប្រកាសនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។