Page 28
ម៉ារាបំពេកូន
ម៉ារាបំពេកូន
១. ឱបុត្រអើយឱបុត្រអើយបុត្រតូចមាតា។
ឱបុត្រអើយបុត្រដ៏សំណព្វ
ជីវិតថ្លៃថ្លាបុត្របានចាប់ផ្ដើម
មាតាបីបមថ្នាក់ថ្នមស្ងួន
កាលយ៉ូសែបមើលស្ងួនពេលរាត្រី
មានផ្កាយមួយចាំងពន្លឺលើថ្លៃ ។
ឱបុត្រអើយឱបុត្រអើយបុត្រតូចមាតា
ឱបុត្រអើយបុត្រដ៏សំណព្វ ។
២. សិរិសាបុត្រនឹងពាក់មកុដ
ព្រោះបិតាថ្លៃគឺជាស្ដេច
ហត្ថាបុត្រពេលនេះទន់ហើយតូច
តែនាំពរជ័យមហិមា
សូមលោកិយរួមច្រៀងអបអរ
អំណរសុខសាន្ដកើតរាត្រីនេះ។
ឱបុត្រអើយឱបុត្រអើយបុត្រតូចមាតា
ឱបុត្រអើយបុត្រដ៏សំណព្វ ។
និពន្ធទំនុកច្រៀង ៖ ជេន អាន់ឌើរវូដ ភីនបូរ៉ាហ្វ កើតឆ្នាំ ១៩៥៤ ។ © ១៩៨៩ IRI
និពន្ធបទភ្លេង ៖ ក្រុមភ្លេងអាល្លឺម៉ង់ រៀបរៀងដោយ ដាវីនខេ វូលហ្វត កើតឆ្នាំ ១៩៣៦ ។ រៀបរៀង © ១៩៨៩ IRI