Page 32
ចម្រៀងរឿងព្រេងណូអែល
ចម្រៀងរឿងព្រេងណូអែល
១. នេះជារដូវជាទីស្រឡាញ់ក្នុងឆ្នាំ ។ច្រៀងបទណូអែលព្រោះពេលកាន់តែខិតជិត ។ប្រាប់ពីរឿងពិតនៃកំណើតព្រះយេស៊ូវកាលទ្រង់មកកាន់ផែនដីជាទារកតូច ។
២. នេះជាផ្កាយថ្មីមួយរះដ៏ភ្លឺចែងចាំងបំភ្លឺលោការាត្រីណូអែលដំបូង ។នេះជាទេវតាមកប្រកាសពីកំណើតច្រៀងបទ « ហូសាណា » « មេត្រីដល់ផែនដី! »
៣. នេះជាក្រោលចៀមដែលនៅកណ្ដាលវាលគោនិងក្របីស្វាគមន៍ទ្រង់ដំបូងគេ ។នៅក្នុងស្នូកមានចំបើងដ៏ទន់ជាគ្រែរង់ចាំព្រះយេស៊ូវទម្រេតព្រះសិរសា ។
៤. ពួកអ្នកគង្វាលរាបសារនិងស្លូតបូតរូសរាន់ទៅថ្វាយបង្គំបុត្រនៃសួគ៌ា ។នេះជាពួកហោរាដែលបានដើរតាមផ្កាយនាំយកកំញានមាសជ័រល្វីងទេសមកថ្វាយ ។
៥. មើលទៅមាតាម៉ារាដ៏ស្រស់ថ្លាយ៉ូសែបដឹកសត្វលាទៅដោយប្រុងប្រយ័ត្ន ។មើលទារកសំណព្វនៃបេថ្លេហិមព្រះយេស៊ូវតូចអង្គសង្គ្រោះមនុស្សលោក ។
និពន្ធទំនុកច្រៀង ៖ ផាទ្រីស្សា ហ្គែលស៊ី ហ្គ្រាហាំ កើតឆ្នាំ ១៩៤០ ។ © ១៩៨០ IRI ។ ដកស្រង់លំនាំចេញពីកំណាព្យ « ដំណើររឿងព្រេងណូអែល » ដោយ អេវ៉ន អាលិន ខមថុន ។
និងនិពន្ធបទភ្លេង ៖ ផាទ្រីស្សា ហ្គែលស៊ី ហ្គ្រាហាំ កើតឆ្នាំ ១៩៤០ ។ ១៩៨០ IRI ។