Page 30
ឱ កូនអើយកុំយំ
ឱ កូនអើយកុំយំ
១. ឱកូនអើយកុំយំម៉ាក់ប៉ានិទានប្រាប់ថ្លៃថាព្រះយេស៊ូវយាងមកផែនដីរបៀបណានៅឯស្រុកដ៏សែនឆ្ងាយកាត់មហាសាគរទ្រង់បានប្រសូតមកជាទារកតូចដូចកូន ។
ឱកូនអើយកូនសម្លាញ់អើយគេងទៅឱកូនតូចអើយកូនកុំខ្លាចអីឡើយណាឱកូនតូចអើយកូនតូចសម្លាញ់អើយព្រះយេស៊ូវទ្រង់មើលថែកូនតូចមួយនេះ ។
២. ដំណើររឿងបានប្រាប់ដោយទេវតាដ៏រុងរឿងនៅជុំវិញពួកទេវតាមានពន្លឺស្ថានសួគ៌គ្រប់ផ្កាយមានពន្លឺភ្លឺតែមានមួយនាំផ្លូវហើយចាំនៅចំកន្លែងព្រះឱរសតូចផ្ទុំ ។
ឱកូនអើយកូនសម្លាញ់អើយគេងទៅឱកូនតូចអើយកូនកុំខ្លាចអីឡើយណាឱកូនតូចអើយកូនតូចសម្លាញ់អើយព្រះយេស៊ូវទ្រង់មើលថែកូនតូចមួយនេះ ។
៣. អ្នកគង្វាលជួបទ្រង់ដូចបន្ទូលពួកទេវតាទារកតូចកំសត់ផ្ទុំនៅដោយឥតមានគ្រែទ្រង់ផ្ទុំនៅក្នុងស្នូកដ៏តូចទាបយ៉ាងស្ងៀមស្ងាត់ហើយព្រះឱរសតូចយេស៊ូវផ្ទុំក្នុងចំបើង ។
ឱកូនអើយកូនសម្លាញ់អើយគេងទៅឱកូនតូចអើយកូនកុំខ្លាចអីឡើយណាឱកូនតូចអើយកូនតូចសម្លាញ់អើយព្រះយេស៊ូវទ្រង់មើលថែកូនតូចមួយនេះ ។
និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង ៖ យ៉ូសែប បាឡែនទីនី ឆ្នាំ ១៨៦៨–១៩៤៤
Ostinato: ផាតទ្រីក ហេហ្គាល នែលសិន កើតឆ្នាំ ១៩៣៦–២០០៩ ។ © ១៩៨៩ IRI