Page 62
រឿងនិទានក្នុងគម្ពីរមរមន
រឿងនិទានក្នុងគម្ពីរមរមន
១. រឿងនិទានក្នុងគម្ពីរមរមនគ្រូបានប្រាប់មកខ្ញុំអំពីសាសន៍លេមិននៅក្នុងប្រវត្តិសម័យបុរាណ។យូរលង់ហើយជីដូនជីតាបានឆ្លងមហាសមុទ្រផ្ដល់ដែនដីបើគេរស់នៅសុចរិត។
២. ពួកសាសន៍លេមិនជួបអ្នកដទៃស្វែងរកសេរីភាពជាដែនដីស្វាគមន៍គ្រប់សាសន៍ដែលចង់បានសេរីភាព។គម្ពីរមរមនបង្រៀនថាយើងជាបងប្អូននឹងគ្នាផ្ដល់ដែនដីបើយើងរស់នៅសុចរិត។
៣. អាលម៉ាធ្លាប់រឹងរូសហើយគាត់ប្រឆាំងនឹងអំពើល្អ។នាថ្ងៃមួយទេវតាមួយអង្គនាំគាត់ទៅរកពន្លឺ។ចំពោះមុខបងប្អូនគាត់អាលម៉ាបានរៀនបន្ទាបខ្លួន។រួចបង្រៀនលើដែនដីដោយសុចរិត។
៤. សូមកុំភ្លេចអ័ប៊ីណាដៃដែលក្រោកឈរចំពោះស្ដេច។ជាប់ច្រវ៉ាក់ពីក្បាលដល់ចុងជើងព្រោះតែដំណឹងល្អ។បើគាត់បដិសេធវានោះស្ដេចនឹងដោះគាត់ឲ្យរួច។គាត់ស្មោះត្រង់ស៊ូស្លាប់ដើម្បីសុចរិត។
៥. អាំម៉ូនជាអ្នកផ្សាយសាសនាបម្រើពួកសាសន៍លេមិនឃ្វាលចៀមរបស់ស្តេចឡាម៉ូណៃជាច្រើនយប់ច្រើនថ្ងៃ។ចោរប្លន់មកដល់គាត់ការពារចៀមខំច្បាំងមិនភ័យខ្លាច។គាត់រៀនថាគាត់អាចរស់នៅដោយសុចរិត។
៦. ពេលកូនប្រុសនៃព្រះពីរពាន់នាក់ហៅឲ្យច្បាំងសត្រូវ។ដើរសមយុទ្ធជាទាហានដើម្បីទៅច្បាំងក្នុងសង្គ្រាម។ពួកគេជឿថាព្រះគ្រីស្ទជាម្ចាស់នឹងរក្សាពួកគេ។ពួកគេរៀនថាគួររស់នៅដោយសុចរិត។
៧. សាំយ៉ូអែលជាសាសន៍លេមិនឡើងលើជញ្ជាំងកំផែងព្រមានប្រជាជនហៅឲ្យប្រែចិត្តជានាទីគាត់។ព្រួញបាញ់គាត់មិនត្រូវព្រោះគាត់ជាមនុស្សសំណព្វព្រះគាត់បង្រៀនក្នុងដែនដីដោយសុចរិត។
៨. (យឺតៗនិងដោយគារវភាព)បន្ទាប់ពីព្រះគ្រីស្ទត្រូវឆ្កាងនិងសុគតដើម្បីយើងទ្រង់យាងមកបង្រៀនការពិតឲ្យគ្រប់គ្នាបានសេរី។ព្រះហស្តដាក់លើកុមារគ្រប់រូបទ្រង់ប្រទានពរឲ្យហើយពួកគេរស់លើដែនដីសុចរិត។
និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង ៖ អេលីស្សាបែត ហ្វីហ្សី ប៊េតទីស្ទ ឆ្នាំ ១៩០៩–១៩៩៩ ។ © ១៩៦៩ IRI
វគ្គបន្ទាប់បន្សំ ៖ ណានស៊ី ឃេ ដានីស ខាតធឺ កើតឆ្នាំ ១៩៣៥ ។ © ១៩៨៦, ១៩៨៩ IRI