១. ផ្ទុំនៅក្នុងស្នូកទីឆ្ងាយឥតមានគ្រែដេកឡើយ
ព្រះយេស៊ូវទារកតូចផ្ទុំនៅឥតមានខ្នើយ
ផ្កាយមួយនៅលើមេឃដ៏ខ្ពស់ចាំងចំទីទ្រង់ផ្ទុំ
ព្រះយេស៊ូវទារកតូចទ្រង់ផ្ទុំស្រួលសម្ងំ។
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)
ផ្ទុំទៅអង្គសង្គ្រោះនៅក្នុងក្រោល!
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)
ផ្ទុំទៅព្រះដ៏មហិមា ។
២. គោវាតាំងរោទិ៍ឲ្យឮទារកតូចតើនឡើង
តែព្រះយេស៊ូវដ៏តូចឥតយំក្នុងចំបើង
ខ្ញុំស្រឡាញ់ទារកអើយទតមើលមកពីលើ
ចំដល់ខ្ញុំដែលដេកនៅលើគ្រែធ្វើពីឈើ។
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)
ផ្ទុំទៅអង្គសង្គ្រោះនៅក្នុងក្រោល!
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)
ផ្ទុំទៅព្រះដ៏មហិមា ។
៣. ឱសូមគង់នៅជិតខ្ញុំសូមនៅឱព្រះអង្គ
ជាមួយយើងខ្ញុំដរាបហើយស្រឡាញ់ខ្ញុំផង
សូមពរដល់កូនទាំងឡាយដោយព្រះទ័យស្រទន់
នាំយើងខ្ញុំទៅស្ថានសួគ៌ប្រកបដោយព្រះគុណ។
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)
ផ្ទុំទៅអង្គសង្គ្រោះនៅក្នុងក្រោល!
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)
ផ្ទុំទៅព្រះដ៏មហិមា ៕
និពន្ធទំនុកច្រៀង ៖ អនាមិក ប្រហែលជានៅក្នុងឆ្នាំ ១៨៨៣ ហ្វីឡាឌែលហ្វៀ
និពន្ធបទភ្លេង ៖ ឆាលី អេច ហ្គាព្រីល ឆ្នាំ ១៨៥៦–១៩៣២