១. ផ្ទុំនៅក្នុងស្នូកទីឆ្ងាយឥតមានគ្រែដេកឡើយ ព្រះយេស៊ូវទារកតូចផ្ទុំនៅឥតមានខ្នើយ ផ្កាយមួយនៅលើមេឃដ៏ខ្ពស់ចាំងចំទីទ្រង់ផ្ទុំ ព្រះយេស៊ូវទារកតូចទ្រង់ផ្ទុំស្រួលសម្ងំ។
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅអង្គសង្គ្រោះនៅក្នុងក្រោល! ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅព្រះដ៏មហិមា ។
២. គោវាតាំងរោទិ៍ឲ្យឮទារកតូចតើនឡើង តែព្រះយេស៊ូវដ៏តូចឥតយំក្នុងចំបើង ខ្ញុំស្រឡាញ់ទារកអើយទតមើលមកពីលើ ចំដល់ខ្ញុំដែលដេកនៅលើគ្រែធ្វើពីឈើ។
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅអង្គសង្គ្រោះនៅក្នុងក្រោល! ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅព្រះដ៏មហិមា ។
៣. ឱសូមគង់នៅជិតខ្ញុំសូមនៅឱព្រះអង្គ ជាមួយយើងខ្ញុំដរាបហើយស្រឡាញ់ខ្ញុំផង សូមពរដល់កូនទាំងឡាយដោយព្រះទ័យស្រទន់ នាំយើងខ្ញុំទៅស្ថានសួគ៌ប្រកបដោយព្រះគុណ។
ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅអង្គសង្គ្រោះនៅក្នុងក្រោល! ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅព្រះដ៏មហិមា ៕