១. រឿងនិទានក្នុងគម្ពីរមរមនគ្រូបានប្រាប់មកខ្ញុំ
អំពីសាសន៍លេមិននៅក្នុងប្រវត្តិសម័យបុរាណ។
យូរលង់ហើយជីដូនជីតាបានឆ្លងមហាសមុទ្រ
ផ្ដល់ដែនដីបើគេរស់នៅសុចរិត។
២. ពួកសាសន៍លេមិនជួបអ្នកដទៃស្វែងរកសេរីភាព
ជាដែនដីស្វាគមន៍គ្រប់សាសន៍ដែលចង់បានសេរីភាព។
គម្ពីរមរមនបង្រៀនថាយើងជាបងប្អូននឹងគ្នា
ផ្ដល់ដែនដីបើយើងរស់នៅសុចរិត។
៣. អាលម៉ាធ្លាប់រឹងរូសហើយគាត់ប្រឆាំងនឹងអំពើល្អ។
នាថ្ងៃមួយទេវតាមួយអង្គនាំគាត់ទៅរកពន្លឺ។
ចំពោះមុខបងប្អូនគាត់អាលម៉ាបានរៀនបន្ទាបខ្លួន។
រួចបង្រៀនលើដែនដីដោយសុចរិត។
៤. សូមកុំភ្លេចអ័ប៊ីណាដៃដែលក្រោកឈរចំពោះស្ដេច។
ជាប់ច្រវ៉ាក់ពីក្បាលដល់ចុងជើងព្រោះតែដំណឹងល្អ។
បើគាត់បដិសេធវានោះស្ដេចនឹងដោះគាត់ឲ្យរួច។
គាត់ស្មោះត្រង់ស៊ូស្លាប់ដើម្បីសុចរិត។
៥. អាំម៉ូនជាអ្នកផ្សាយសាសនាបម្រើពួកសាសន៍លេមិន
ឃ្វាលចៀមរបស់ស្តេចឡាម៉ូណៃជាច្រើនយប់ច្រើនថ្ងៃ។
ចោរប្លន់មកដល់គាត់ការពារចៀមខំច្បាំងមិនភ័យខ្លាច។
គាត់រៀនថាគាត់អាចរស់នៅដោយសុចរិត។
៦. ពេលកូនប្រុសនៃព្រះពីរពាន់នាក់ហៅឲ្យច្បាំងសត្រូវ។
ដើរសមយុទ្ធជាទាហានដើម្បីទៅច្បាំងក្នុងសង្គ្រាម។
ពួកគេជឿថាព្រះគ្រីស្ទជាម្ចាស់នឹងរក្សាពួកគេ។
ពួកគេរៀនថាគួររស់នៅដោយសុចរិត។
៧. សាំយ៉ូអែលជាសាសន៍លេមិនឡើងលើជញ្ជាំងកំផែង
ព្រមានប្រជាជនហៅឲ្យប្រែចិត្តជានាទីគាត់។
ព្រួញបាញ់គាត់មិនត្រូវព្រោះគាត់ជាមនុស្សសំណព្វព្រះ
គាត់បង្រៀនក្នុងដែនដីដោយសុចរិត។
៨. (យឺតៗនិងដោយគារវភាព)
បន្ទាប់ពីព្រះគ្រីស្ទត្រូវឆ្កាងនិងសុគតដើម្បីយើង
ទ្រង់យាងមកបង្រៀនការពិតឲ្យគ្រប់គ្នាបានសេរី។
ព្រះហស្តដាក់លើកុមារគ្រប់រូបទ្រង់ប្រទានពរឲ្យ
ហើយពួកគេរស់លើដែនដីសុចរិត។
និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង ៖ អេលីស្សាបែត ហ្វីហ្សី ប៊េតទីស្ទ ឆ្នាំ ១៩០៩–១៩៩៩ ។ © ១៩៦៩ IRI
វគ្គបន្ទាប់បន្សំ ៖ ណានស៊ី ឃេ ដានីស ខាតធឺ កើតឆ្នាំ ១៩៣៥ ។ © ១៩៨៦, ១៩៨៩ IRI