September 2021, page ១៣
ក្ដីសុខក្នុងទ្រង់
ក្ដីសុខក្នុងទ្រង់
1. មានក្ដីសុខក្នុងទ្រង់ពីព្រះអង្គយើងរៀន ។ស្គាល់ក្ដីស្នេហ៍ទ្រង់បានផ្គត់ផ្គង់រែកបាបយើងទ្រង់ហ៊ាន ។ចូរស្ដាប់បន្ទូលទ្រង់ ។ឲ្យបានគង់លូតលាស់ ។បើយើងស្គាល់ទ្រង់យ៉ាងជាក់ច្បាស់មានក្ដីសុខក្នុងទ្រង់ ។
ប្រទានសង្ឃឹមពេលយើងត្រូវការ ។ប្រទានកម្លាំងពេលមិនអាចបន្ដ ។ប្រទានទីជម្រកឲ្យជីវិតគង់វង្ស ។ទោះលោកិយគ្មានក្ដីសុខមានក្ដីសុខក្នុងទ្រង់ ។
2. មានក្ដីសុខក្នុងទ្រង់តាមព្រះអង្គយើងដើរនៅកាលីឡេឥតរារង់ទៅយេរូសាឡិម ។ផ្សះដំបៅដួងចិត្ត ។សំងួតទឹកនេត្រា ។ពេលយើងរស់ឲ្យដូចព្រះបុត្រមានក្ដីសុខក្នុងទ្រង់ ។
ប្រទានសង្ឃឹមពេលយើងត្រូវការ ។ប្រទានកម្លាំងពេលមិនអាចបន្ដ ។ប្រទានទីជម្រកឲ្យជីវិតគង់វង្ស ។ទោះលោកិយគ្មានក្ដីសុខមានក្ដីសុខក្នុងទ្រង់ ។ទោះលោកិយគ្មានក្ដីសុខមានក្ដីសុខក្នុងទ្រង់ ។
ទំនុកច្រៀង និងទំនុកភ្លេងដោយ នីខ ដេយ៍
© 2021 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាបន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ។ សេចក្តីប្រកាសនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ។