Page 8
ចូររាប់ព្រះពរ
ចូររាប់ព្រះពរ
1. កាលណាទុក្ខលំបាកសង្កត់ជាខ្លាំងពន់ពេកហើយមើលទៅទាំងអស់ខូចខាតគួរមានសង្វេគចូររាប់ព្រះពរទ្រង់ផ្តល់រាប់មួយម្តងមួយម្តងនោះនឹងនឹកអរឡើងដោយឃើញព្រះគុណព្រះអង្គ។
ចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរនឹកពីគុណព្រះអង្គចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរក្រាស់ក្រែលជាគុណនៃព្រះអង្គ៕
2. តើមានបន្ទុកធ្ងន់ដោយកង្វល់ហួសប្រមាណ?តើឈើឆ្កាងសង្កត់លើអ្នកចិត្តមិនចេះក្សាន្ត?ចូររាប់ព្រះពរទ្រង់ផ្តល់នោះនឹងលែងសង្ស័យហើយនឹងមានបទចៀងសប្បាយក្នុងចិត្តរាល់ថ្ងៃ។
ចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរនឹកពីគុណព្រះអង្គចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរក្រាស់ក្រែលជាគុណនៃព្រះអង្គ៕
3. កាលណាអ្នកឃើញអ្នកដទៃមានទ្រព្យសន្ធឹកត្រូវគិតពីទ្រព្យព្រះសន្យាដ៏ច្រើនពន្លឹកចូររាប់ព្រះពរទ្រង់ផ្តល់ដែលប្រាក់ទិញមិនបាននិងរង្វាន់ព្រះទ្រង់ប្រទាននៅបរមស្ថាន។
ចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរនឹកពីគុណព្រះអង្គចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរក្រាស់ក្រែលជាគុណនៃព្រះអង្គ៕
4. ដូច្នេះក្នុងគ្រប់ការជំទាស់ទោះតូចឬធំនោះមិនត្រូវស្រយុតចិត្តឬកើតភ័យបារម្ភចូររាប់ព្រះពរទ្រង់ផ្តល់នោះទេវតានឹងស្តាប់ហើយគាំពារដំណើរទៅដល់ត្រើយជាដរាប។
ចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរនឹកពីគុណព្រះអង្គចូររាប់ព្រះពរដោយរ៉ាយរាប់មួយម្តងចូររាប់ព្រះពរក្រាស់ក្រែលជាគុណនៃព្រះអង្គ៕
និពន្ធទំនុកច្រៀង ៖ ចនសុន អុតមេន ជុញ្ញ័រ ឆ្នាំ ១៨៥៦–១៩២២
និពន្ធបទភ្លេង ៖ អែដវិន អូ អិកសែល ឆ្នាំ ១៨៥១–១៩២១