Page 14
ការអធិស្ឋានដំបូងរបស់ យ៉ូសែប ស៊្មីធ
ការអធិស្ឋានដំបូងរបស់ យ៉ូសែប ស៊្មីធ
1. ឱ! ព្រឹកព្រលឹមដ៏សែនស្ងប់ស្ងាត់!ព្រះអាទិត្យបញ្ចេញរស្មីឃ្មុំបក្សាបក្សីយំពិរោះតន្ត្រីរណ្តំពេញទាំងព្រៃកាលនៅក្រោមម្លប់នៃព្រៃព្រឹក្សាយ៉ូសែបស្វែងរកព្រះអម្ចាស់កាលនៅក្រោមម្លប់នៃព្រៃព្រឹក្សាយ៉ូសែបស្វែងរកព្រះអម្ចាស់។
2. លុតជង្គង់បួងសួងដោយរាបសាជាលើកទីមួយលោកបួងសួងកាលមេកំណាចបានមកព្យាបាទធ្វើឱ្យវិញ្ញាណលោកលិចលង់តែលោកមិនអន់ចិត្តនៅទុកចិត្តលើព្រះវរបិតាសួគ៌ាតែលោកមិនអន់ចិត្តនៅទុកចិត្តលើព្រះវរបិតាសួគ៌ា។
3. ស្រាប់តែមានពន្លឺមួយចុះមកភ្លឺចាំងជាងពេលកណ្តាលថ្ងៃហើយមានសសររស្មីអស្ចារ្យធ្លាក់មកព័ទ្ធជុំវិញខ្លួនលោកនោះមានតួអង្គពីរយាងចុះមកគឺព្រះបិតានិងបុត្រានោះមានតួអង្គពីរយាងចុះមកគឺព្រះបិតានិងបុត្រា។
4. «យ៉ូសែបនេះគឺបុត្រសំណព្វយើងចូរស្តាប់!» ឱ! ពាក្យនោះផ្អែមល្ហែមការអធិស្ឋានយ៉ូសែបបានតបហើយលោកស្តាប់តាមព្រះអម្ចាស់ឱ! ក្តីរីករាយនៅក្នុងចិន្តាព្រោះលោកឃើញព្រះមានព្រះជន្មឱ! ក្តីរីករាយនៅក្នុងចិន្តាព្រោះលោកឃើញព្រះមានព្រះជន្ម៕
និពន្ធទំនុកច្រៀង ៖ ជូច ម៉ានវារីង ឆ្នាំ ១៨៥៤–១៨៨៩
និពន្ធបទភ្លេង ៖ សិលវេនុស បិលលីង ផនដ៍ ឆ្នាំ ១៧៩២–១៨៧១ សម្រួលដោយ អេ. ស៊ី ស្ម៊ីធ ឆ្នាំ ១៨៤០–១៩០៩