Page 18
ឱព្រះ ជាព្រះវរបិតា
ឱព្រះ ជាព្រះវរបិតា
1. ឱ!ព្រះជាព្រះវរបិតាដែលគង់នៅលើមេឃាដោយនូវព្រះនាមព្រះយេស៊ូវសូមព្រះអង្គប្រទានពរដល់នំប៉័ងព្រមទាំងទឹកនេះបើឃើញយើងបរិសុទ្ធដើម្បីឱ្យយើងអាចចងចាំនូវដង្វាយដ៏ឧត្តម—
2. ឱ!ដង្វាយដ៏ពិសិដ្ឋនោះដែលមនុស្សមិនអាចយល់ដើម្បីលោះលាងបាបនៃយើងហើយទទួលសាច់និងឈាមដើម្បីឱ្យយើងធ្វើបន្ទាល់នូវការរងទុក្ខព្រះបុត្រហើយមានព្រះវិញ្ញាណព្រះអង្គដើម្បីមានចិត្តតែមួយ។
3. កាលព្រះយេស៊ូវដ៏ជម្រើសបានយាងចុះមកពីលើប្រទានព្រះជន្មជាតម្លៃលោះព្រលឹងយើងដោយស្នេហ៍—ដោយគ្មានភាពលំអត្រង់ណាឱ្យមនុស្សប្រាថ្នាទ្រង់—ជាព្រះសង្គ្រោះដែលសន្យាថានឹងជម្រះដោយភ្លើង។
4. ឱ!បញ្ញាដ៏មិនចេះចប់ផែនការដ៏បរិសុទ្ធនាំមកនូវសេចក្តីសង្គ្រោះឱ្យព្រះអម្ចាស់កើតមកដើម្បីយាងលើកល់បាទទ្រង់ដូចជាមនុស្សធម្មតាដោយចិត្តមេត្តាទ្រង់ព្រមសុគតឬទាំងអស់ត្រូវបាត់៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២
និពន្ធបទភ្លេង ៖ ហ្វេលិកស៍ មែនឌែសុន ឆ្នាំ ១៨០៩–១៨៤៧