Page 20
គ្រាមួយ ព្រះយេស៊ូវកំសត់
គ្រាមួយ ព្រះយេស៊ូវកំសត់
1. គ្រាមួយព្រះយេស៊ូវកំសត់
ឥឡូវទ្រង់មកក្នុងសិទ្ធីល្អ
គ្រាមួយទ្រង់រងទុក្ខលំបាក
ឥឡូវទ្រង់យាងមកសោយរាជ្យ
ឥឡូវទ្រង់យាងមកសោយរាជ្យ។
2. គ្រាមួយជាកូនចៀមទន់ទាប
ឥឡូវគឺជាព្រះអម្ចាស់
គ្រាមួយទ្រង់ឱនលើឈើឆ្កាង
ឥឡូវរាជរថគឺពពក
ឥឡូវរាជរថគឺពពក។
3. គ្រាមួយទ្រង់ថ្ងូរដោយរងទុក្ខ
ឥឡូវទ្រង់មកដោយរុងរឿង
គ្រាមួយគេបដិសេធទ្រង់
ឥឡូវទ្រង់ជាព្រះរាជា
ឥឡូវទ្រង់ជាព្រះរាជា។
4. គ្រាមួយត្រូវគេបោះបង់ចោល
ឥឡូវបានគ្រប់គ្រងបល្ល័ង្គ
គ្រាមួយទ្រង់ទ្រាំអ្វីទាំងអស់
តែឥឡូវមិនទ្រាំទៀតឡើយ
តែឥឡូវមិនទ្រាំទៀតឡើយ៕
និពន្ធទំនុកច្រៀង ៖ ប៉ាលី ភី. ប្រាត្ត ឆ្នាំ ១៨០៧–១៨៥៧
និពន្ធបទភ្លេង ៖ កាយកូម៉ូ មេយើបៀរ ឆ្នាំ ១៧៩១–១៨៦៤ បានសម្រួល