Page 30
នៅលើកំពូលភ្នុំខ្ពស់
នៅលើកំពូលភ្នុំខ្ពស់
1. នៅលើកំពូលភ្នំខ្ពស់
មានទង់មួយត្រូវលើកឡើង
ប្រជាជាតិគន់មើលឃើញ
ទង់បក់ទៅគ្រប់ប្រទេស
ក្នុងដេសេរ៉ែតដែនដីសុខសាន្ត
លើភ្នំស៊ីយ៉ូនមើលទង់រំភើយ។
2. ដ្បិតព្រះអង្គទ្រង់នៅចាំ
សន្យាទ្រង់ធ្វើពីដើម
ថានៅលើភ្នំស៊ីយ៉ូន
ព្រះអង្គនឹងលើកទង់ឡើង!
ពន្លឺនេះនឹងទាក់ក្រសែភ្នែក
ពីគ្រប់ប្រទេសនៅថ្ងៃចុងក្រោយ។
3. ព្រះដំណាក់នឹងសាងឡើង
ព្រះសិរីនឹងសម្តែង
ហើយមនុស្សនៅស្រុកឆ្ងាយ
គេនឹងនិយាយគ្នាថា៖
យើងនឹងឡើងទៅបម្រើព្រះអង្គ
គោរពការពិតរៀនព្រះបន្ទូល។
4. នៅទីនោះយើងនឹងរៀន
នូវការពិតនិងប្រាជ្ញា
និងក្រឹត្យក្រមដែលចេញទៅ
គ្រប់គ្រងអស់ទាំងផែនដី
យើងនឹងដើរតាមផ្លូវទ្រង់រហូត
ស្រោចស្រង់អ្នកស្លាប់និងខ្លួនយើងផង៕
និពន្ធទំនុកច្រៀង ៖ យ៉ូអែល អេច ចនសុន ឆ្នាំ ១៨០២–១៨៨២
និពន្ធបទភ្លេង ៖ អេប៊ិនស៊ើរ ប៊ីសលី ឆ្នាំ ១៨៤០–១៩០៦