Page 32
ចូរយើើងអរសប្បាយ
ចូរយើើងអរសប្បាយ
1. ចូរយើងអរសប្បាយនៅថ្ងៃនៃសេចក្តីសង្គ្រោះយើងពុំដើរដូចជាមនុស្សចម្លែកទៀតឡើយដំណឹងល្អនឹងប្រកាសប្រាប់យើងនិងអស់ទាំងលោកហើយបន្តិចទៀតម៉ោងនៃការប្រោសលោះនឹងមកដល់កាលគ្រប់អ្វីដែលសន្យានឹងបានមកដល់ពួកយើងហើយពីព្រឹកដល់យប់គ្មាននរណាធ្វើទុក្ខឡើយហើយផែនដីនឹងឃើញថាល្អដូចជាសួនអេដែនព្រះយេស៊ូវហៅ «មកវិញ» ឱ! វង្សអ៊ីស្រាអែលអើយ។
2. យើងស្រឡាញ់គ្នាទៅវិញទៅមកមិនបែកបាក់ឡើយតែឈប់ធ្វើអាក្រក់ហើយរួបរួមចិត្តតែមួយហើយកាលមនុស្សអាក្រក់កំពុងតែភិតភ័យញ័រយើងនឹងរង់ចាំដល់ថ្ងៃដែលព្រះសង្គ្រោះនឹងមកកាលគ្រប់អ្វីដែលសន្យានឹងបានមកដល់ពួកយើងហើយពីព្រឹកដល់យប់គ្មាននរណាធ្វើទុក្ខឡើយហើយផែនដីនឹងឃើញថាល្អដូចជាសួនអេដែនព្រះយេស៊ូវហៅ «មកវិញ» ឱ! វង្សអ៊ីស្រាអែលអើយ។
3. យើងទុកចិត្តលើព្រះហត្ថានៃព្រះយេហូវ៉ាឱ្យនាំយើងឆ្លងកាត់គ្រាងងឹតដ៏លំបាកហើយក្រោយពីការរងទុក្ខនិងការច្រូតកាត់រួចហើយយើងក្រោកនឹងពួកស្មោះត្រង់កាលព្រះសង្គ្រោះយាងមកកាលគ្រប់អ្វីដែលសន្យានឹងបានមកដល់ពួកយើងហើយយើងនឹងបានលើកឡើងជាមួយពួកទេវតាហើយផែនដីនឹងឃើញថាល្អដូចជាសួនអេដែនព្រះគ្រីស្ទហើយរាស្ត្រទ្រង់នឹងរួបរួមគ្នាតែមួយ៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២
និពន្ធបទភ្លេង ៖ ហែនរី តាគឺ ឆ្នាំ ១៨២៦–១៨៨២