Page 36
យើងសូមអរគុណព្រះអង្គចំពោះព្យាការី
យើងសូមអរគុណព្រះអង្គចំពោះព្យាការី
1. យើងអរគុណទ្រង់ចំពោះព្យាការីដែលនាំយើងក្នុងថ្ងៃចុងក្រោយនេះយើងអរគុណចំពោះព្រះសិក្ខាបទដែលនឹងបំភ្លឺគំនិតចិត្តនៃយើងយើងអរគុណព្រះអង្គចំពោះព្រះពរព្រះហត្ថាទ្រង់បានប្រទានមកយើងមានចិត្តរីករាយនឹងបម្រើទ្រង់ក៏ចូលចិត្តធ្វើតាមព្រះបញ្ញត្តិ។
2. កាលពពកងងឹតទុក្ខហ៊ុមលើយើងចង់បំផ្លាញសេចក្ដីសុខយើងចោលនោះមានសេចក្ដីសង្ឃឹមញញឹមខាងមុខព្រោះយើងដឹងថាការរំដោះជិតហើយយើងមិនសង្ស័យព្រះគុណព្រះអម្ចាស់យើងពិសោធន៍ទ្រង់កាលពីមុនមកពួកទុច្ចរិតដែលទាស់ទែងនឹងស៊ីយ៉ូននឹងបរាជ័យទៅជាមិនខាន។
3. យើងនឹងច្រៀងពីព្រះគុណករុណាយើងនឹងសរសើរទ្រង់ទាំងយប់ទាំងថ្ងៃមានចិត្តអំណរព្រោះព្រះសិក្ខាបទហើយត្រេកអរក្នុងពន្លឺជីវិតនៅពេលយើងដើរដោយមានចិត្តស្មោះត្រង់យើងនឹងបានរាប់ថាគ្រប់លក្ខណ៍ហើយតែជនបដិសេធដំណឹងល្អនេះមិនអាចស្គាល់សុភមង្គលឡើយ៕
និពន្ធទំនុកច្រៀង ៖ វិលលាម ហ្វៅឡរ៍ ឆ្នាំ ១៨៣០–១៨៦៥
និពន្ធបទភ្លេង ៖ ឃារ៉ូលិន សេរីដាន់ ណួរតុន ឆ្នាំ ១៨០៨–១៨៧៧