Page 36
យើងសូមអរគុណព្រះអង្គចំពោះព្យាការី
យើងសូមអរគុណព្រះអង្គចំពោះព្យាការី
1. យើងអរគុណទ្រង់ចំពោះព្យាការី
ដែលនាំយើងក្នុងថ្ងៃចុងក្រោយនេះ
យើងអរគុណចំពោះព្រះសិក្ខាបទ
ដែលនឹងបំភ្លឺគំនិតចិត្តនៃយើង
យើងអរគុណព្រះអង្គចំពោះព្រះពរ
ព្រះហត្ថាទ្រង់បានប្រទានមក
យើងមានចិត្តរីករាយនឹងបម្រើទ្រង់
ក៏ចូលចិត្តធ្វើតាមព្រះបញ្ញត្តិ។
2. កាលពពកងងឹតទុក្ខហ៊ុមលើយើង
ចង់បំផ្លាញសេចក្ដីសុខយើងចោល
នោះមានសេចក្ដីសង្ឃឹមញញឹមខាងមុខ
ព្រោះយើងដឹងថាការរំដោះជិតហើយ
យើងមិនសង្ស័យព្រះគុណព្រះអម្ចាស់
យើងពិសោធន៍ទ្រង់កាលពីមុនមក
ពួកទុច្ចរិតដែលទាស់ទែងនឹងស៊ីយ៉ូន
នឹងបរាជ័យទៅជាមិនខាន។
3. យើងនឹងច្រៀងពីព្រះគុណករុណា
យើងនឹងសរសើរទ្រង់ទាំងយប់ទាំងថ្ងៃ
មានចិត្តអំណរព្រោះព្រះសិក្ខាបទ
ហើយត្រេកអរក្នុងពន្លឺជីវិត
នៅពេលយើងដើរដោយមានចិត្តស្មោះត្រង់
យើងនឹងបានរាប់ថាគ្រប់លក្ខណ៍ហើយ
តែជនបដិសេធដំណឹងល្អនេះ
មិនអាចស្គាល់សុភមង្គលឡើយ៕
និពន្ធទំនុកច្រៀង ៖ វិលលាម ហ្វៅឡរ៍ ឆ្នាំ ១៨៣០–១៨៦៥
និពន្ធបទភ្លេង ៖ ឃារ៉ូលិន សេរីដាន់ ណួរតុន ឆ្នាំ ១៨០៨–១៨៧៧