Page 42
ឱព្រះបិតា
ឱព្រះបិតា
1. ឱ!ព្រះបិតាដែលគង់នៅលើក្នុងកន្លែងដ៏ខ្ពស់រុងរឿងកាលណាខ្ញុំនឹងបានជួបព្រះអង្គហើយឃើញព្រះភក្ត្រាទ្រង់ទៀត?នៅក្នុងដំណាក់បរិសុទ្ធទ្រង់តើវិញ្ញាណខ្ញុំធ្លាប់នៅឬ?មុនពេលដែលខ្ញុំចាប់កំណើតមកតើព្រះអង្គថែទាំខ្ញុំឬ?
2. ទ្រង់បានចាត់ខ្ញុំឲ្យមកផែនដីឲ្យមកបំពេញបំណងទ្រង់ហើយបានដកការនឹកចាំនៃខ្ញុំនូវមិត្តនិងកំណើតខ្ញុំមុនតែនៅពេលខ្លះមានសំឡេងស្ងប់ស្ងាត់ខ្សឹបថាជាអ្នកដទៃហើយខ្ញុំដឹងថាខ្ញុំបានចាត់មកពីស្ថានមួយដ៏ល្អជាងនេះ។
3. ខ្ញុំបានរៀនហៅទ្រង់ព្រះបិតាតាមវិញ្ញាណទ្រង់មកពីលើតែមុនពេលកូនសោនៃចំណេះសាងឡើងវិញខ្ញុំមិនដឹងឡើយនៅលើស្ថានសួគ៌មានតែបិតាតែគំនិតនេះធ្វើឲ្យឆ្ងល់ការពិតអស់កល្បការពិតមិនចប់ប្រាប់ខ្ញុំថាមានមាតាផង។
4. កាលខ្ញុំចាកចេញពីជីវិតនេះកាលខ្ញុំទុករូបរាងនេះចោលបិតាមាតាខ្ញុំសូមជួបទ្រង់ក្នុងទីលានស្ថានសួគ៌ដ៏ខ្ពស់នោះកាលខ្ញុំសម្រេចអស់កិច្ចការដែលព្រះអង្គបានចាត់ឲ្យធ្វើបើព្រះអង្គយល់ព្រមព្រៀងនឹងគ្នាសូមឲ្យខ្ញុំទៅនៅនឹងទ្រង់៕
និពន្ធទំនុកច្រៀង ៖ អេលីសា អរ. ស្នូវ ឆ្នាំ ១៨០៤–១៨៨៧
និពន្ធបទភ្លេង ៖ ជេម្ស ម៉ែកក្រាណហាន ឆ្នាំ ១៨៤០–១៩០៧