Page 48
តើបានអធិស្ឋានឬ
តើបានអធិស្ឋានឬ
1. មុនអ្នកចេញពីបន្ទប់ព្រឹកមិញ
បានអធិស្ឋានទេ?
ក្នុងនាមនៃព្រះគ្រីស្ទដ៏សង្គ្រោះ
តើអ្នកបានសូមព្រះគុណពីទ្រង់
ទុកជាខែលថ្ងៃនេះ?
អធិស្ឋានជួយអ្នកដែលនឿយហត់!
ហើយប្រែយប់ទៅជាថ្ងៃបាន
កាលជីវិតងងឹតនិងលំបាក
កុំភ្លេចអធិស្ឋាន៕
2. កាលដួងចិត្តមួម៉ៅដោយកំហឹង
បានអធិស្ឋានទេ?
តើអ្នកសូមព្រះប្រទានព្រះគុណ
ដើម្បីឱ្យអ្នកបានអត់ឱនទោស
ជនទាស់ផ្លូវឬទេ?
អធិស្ឋានជួយអ្នកដែលនឿយហត់!
ហើយប្រែយប់ទៅជាថ្ងៃបាន
កាលជីវិតងងឹតនិងលំបាក
កុំភ្លេចអធិស្ឋាន៕
3. កាលមានទុក្ខលំបាកមកលើអ្នក
បានអធិស្ឋានទេ?
កាលព្រលឹងអ្នកពេញដោយទុក្ខព្រួយ
តើអ្នកសូមឱ្យទ្រង់សម្រាលទុក្ខ
ពីព្រលឹមឬទេ?
អធិស្ឋានជួយអ្នកដែលនឿយហត់!
ហើយប្រែយប់ទៅជាថ្ងៃបាន
កាលជីវិតងងឹតនិងលំបាក
កុំភ្លេចអធិស្ឋាន៕
និពន្ធទំនុកច្រៀង ៖ ម៉ារី អេ ភេពភឺ គីតដឺ ឆ្នាំ ១៨២០–១៩០៥
និពន្ធបទភ្លេង ៖ វិលលាម អូ ភើគិនស៍ ឆ្នាំ ១៨៣១–១៩០២