Page 50
សរសើរដល់លោក
សរសើរដល់លោក
1. សរសើរដល់លោកដែលទូលនឹងព្រះយេហូវ៉ា!ព្រះយេស៊ូវទ្រង់តាំងលោកជាព្យាការីទទួលពរបើកការគ្រប់គ្រងសម័យជាន់ក្រោយក្សត្រតម្កើងលោកជនជាតិគោរពប្រសើរក្រៃ
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!ពួកក្បត់និងទុរជននឹងត្រូវបរាជ័យនៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើងសេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
2. សរសើររំឭកចាំលោកស្លាប់ដើម្បីសាសនាសូមសរសើរតម្កើងដល់នាមលោកឧត្តមឈាមរបស់លោកដែលបានបង្ហូរដោយឃាតករនឹងអង្វរសួគ៌ាកាលលោកិយផ្តល់កិត្តិយស
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!ពួកក្បត់និងទុរជននឹងត្រូវបរាជ័យនៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើងសេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
3. សិរីល្អនិងបព្វជិតភាពនៃលោកនៅអស់កល្បលោកនឹងកាន់កូនសោជារៀងដរាបទៅលោកនឹងចូលក្នុងនគរដោយមានចិត្តស្មោះត្រង់បំពាក់មកុដនៅមុខព្យាការីបុរាណ
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!ពួកក្បត់និងទុរជននឹងត្រូវបរាជ័យនៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើងសេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
4. ពលិកម្មនាំមកនូវពរជ័យពីស្ថានសួគ៌លោកិយត្រូវធ្វើឲ្យធួននឹងលោហិតលោកភ្ញាក់ឡើងលោកិយដើម្បីប្រឆាំងអយុត្តិធម៌ជនជាតិរាប់លាននឹងស្គាល់បងយ៉ូសែបម្តងទៀត
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!ពួកក្បត់និងទុរជននឹងត្រូវបរាជ័យនៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើងសេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២
និពន្ធបទភ្លេង ៖ ទំនុកប្រជាប្រិយស្តឡែន