១. មានបន្ទាល់អ្វីនៅឯស្ថានសួគ៌?
    ម្តេចទេវតាអរមកផែនដី
    តើទ្រង់មានអ្វីនាំមកឲ្យឬ?
    ពិតគឺដំណឹងដ៏រីករាយ!
    ដំណឹងដែលផ្សាយដោយព្រះចេស្តា
    ទេវតាប្រាប់មកផែនដីថា
    ដំណឹងផ្សាយគ្រប់មនុស្សជាតិ
    ដែលរស់នៅលើផែនដីនឹងឮ។
  
 
  
    ២. យើងមិនឮដំណឹងល្អទេឬ?
    ពិតឮពីព្យាការីមុន
    បែបនោះតើដំណឹងថ្មីជាអ្វី?
    ជាដំណឹងដូចពីបុរាណ
    ដំណឹងផ្សាយដោយប៉ុលនិងពេត្រុស
    និងព្រះគ្រីស្ទជាមេដឹកនាំ
    ពួកបរិសុទ្ធផ្សាយនៅថ្ងៃនេះ
    យើងដើរតាមគំរូនៃលោក។
  
 
  
    ៣. តើដំណឹងល្អបាត់យូរទៅណា?
    វាបានដកពីផែនដីឬ?
    ពិតដំណឹងបានយកទៅស្ថានសួគ៌
    រហូតដល់ថ្ងៃរះឡើងថ្មី
    តើអ្វីកើតឡើងពេលគ្មានដំណឹង
    កាលពុំស្គាល់ពីផែនការនេះ?
    នឹងបានរៀននៅពិភពវិញ្ញាណ
    ព្រះយើងជាព្រះយុត្តិធម៌៕