Number 21
ព្រះអាទិត្យរះលឹមៗ
ព្រះអាទិត្យរះលឹមៗ
1. ព្រះអាទិត្យរះលឹមៗពិភពលោកក៏ភ្ញាក់ឡើងផ្ទៃពពកខ្មៅងងឹតក៏រសាយបាត់ទៅលោកិយរីករាយឮសូរឆ្លងពេញលើផ្ទៃសាគរឥឡូវបន្ទរជាពេលនៃថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាពគឺពន្លឺទ្រង់ពីកើតទៅលិចចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស។
2. ពួកបរិសុទ្ធនឹងជួបជុំនៅព្រះវិហារជាច្រើនសង្គ្រោះអ្នកជាទីស្រឡាញ់ដែលបានឃ្លាតឲ្យបានជួបញាតិរីករាយហើយសាមគ្គីគ្នាផ្អែមល្ហែមយើងនៅជាមួយមិត្តយើងនៅថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាពគឺពន្លឺទ្រង់ពីកើតទៅលិចចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស។
3. សូមយើងបន្តធ្វើបន្តរំឭកមេរៀនដែលព្រះទ្រង់សម្តែងឲ្យយើងធ្វើតាមមាគ៌ាទ្រង់ហើយរឿងដ៏អស្ចារ្យគឺក្នុងសិរីល្អទ្រង់យាងមកក្នុងព្រះចេស្តានៅថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាពគឺពន្លឺទ្រង់ពីកើតទៅលិចចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស។
4. នោះទំនាក់ទំនងបរិសុទ្ធយើងបានអស់កល្បរស់នៅនឹងព្រះយេស៊ូវតាមដំបូន្មានទ្រង់រហូតដល់សាសន៍ទាំងឡាយនឹងរួមក្នុងក្តីសង្គ្រោះហើយថ្វាយបង្គំព្រះអង្គនៅថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាពគឺពន្លឺទ្រង់ពីកើតទៅលិចចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២
និពន្ធបទភ្លេង ៖ វិលលាម ក្លេសុន ឆ្នាំ ១៨៤០–១៨៨៧