Number 23
សូមយាង ឱ ស្តេចនៃស្តេច !
សូមយាង ឱ ស្តេចនៃស្តេច !
១. សូមយាងឱស្ដេចនៃស្តេច!យើងរង់ចាំទ្រង់ជាយូររង់ចាំចំអេងស្លាបទ្រង់មកលោះរាស្ត្រទ្រង់ផុតភ័យមកអស់ទាំងសាសន៍ដែលប្រាថ្នាមកចូរអ៊ីស្រាអែលមកជុំគ្នាវិញ។
២. សូមយាងមកបញ្ឈប់បាបហើយលាងផែនដីដោយភ្លើងហើយនាំក្តីសុចរិតមកឲ្យពួកបរិសុទ្ធឮពិណបទអំណររីករាយអរក្រៃស្វាគមន៍រាជ្យដ៏សុខសាន្តនៃទ្រង់។
៣. ចូរយើងស្រែកហូសាណាដែលមនុស្សបានរួចបាបហើយសិរីល្អរំពងចម្រៀងថ្មីពីជោគជ័យទូទាំងស្ថានសួគ៌ដ៏ធំល្វឹងល្វើយភ្លេងជ័យរណ្តំពីភ្នំស៊ីយ៉ូន។
៤. សាទរ! ស្តេចនៃជីវិត!សូមស្វាគមន៍ដល់រាជ្យទ្រង់!កាលអស់រាស្ត្រដ៏ជម្រើសទទួលអង្គសង្គ្រោះខ្លួនអ្នកមិនជឿនឹងលុតជង្គង់ចុះហើយគ្រប់សំឡេងនឹងសរសើរទ្រង់៕
និពន្ធទំនុកច្រៀង ៖ ប៉ាលី ភី. ប្រាដ្ត ឆ្នាំ ១៨០៧–១៨៥៧
និពន្ធបទភ្លេង ៖ អនា. ប្រ. ឆ្នាំ ១៨៨៩