Number 32
ព្រះដូនតាយើងមានឫទ្ធិខ្លាំងក្លាឥតបី
ព្រះដូនតាយើងមានឫទ្ធិខ្លាំងក្លាឥតបី
១. ព្រះដូនតាយើងមានឫទ្ធិខ្លាំងក្លាឥតបីគ្រប់គ្រងរាល់ហ្វូងតារាផែនភពច្រើនក្រៃមានសម្រស់ប្រពៃលើលំហវេហាយើងច្រៀងថ្លែងអំណរគុណថ្វាយបល្ល័ង្កទ្រង់។
២. ក្ដីស្នេហ៍សួគ៌ាទ្រង់ដឹកនាំកាលអតីតក្នុងដែនមានសិទ្ធិទ្រង់តាក់តែងវាសនាយើងសូមទ្រង់ជាអង្គដឹកនាំការពារគាំទ្របន្ទូលជាច្បាប់ផ្លូវទ្រង់ជាមាគ៌ាយើង។
៣. សូមព្រះហត្ថរឹងមាំទ្រង់បានឃុំគ្រងយើងពីសឹកចម្បាំងជំងឺដ៏កាចសម្បើមសូមសាសនាពិតទ្រង់ក្នុងចិត្តយើងកើនឡើងសូមក្ដីល្អទ្រង់នាំយើងបានក្ដីសុខសាន្ត៕
និពន្ធទំនុកច្រៀង ៖ ដានីយ៉ែល ស៊ី. រ៉ូប៊ឺត ឆ្នាំ ១៨៤១–១៩០៧
និពន្ធបទភ្លេង ៖ ចច ដបបិលយូរ. វ៉ានរីន ឆ្នាំ ១៨២៨–១៩០២