Number 40
ក្តីស្រឡាញ់នៃព្រះ
ក្តីស្រឡាញ់នៃព្រះ
១. ពសុធាពេញដោយបុប្ផាវេហាយាត្រាចាំងរស្មីសួគ៌ាល្វឹងល្វើយធំឥតបីជលស័យខ្មួលខ្មាញ់ស្រស់បំព្រង—អស់អ្វីគ្រប់សព្វទាំងពួងផងថ្លែងពីក្តីស្រឡាញ់នៃព្រះ។
២. សៀងសត្វស្លាបលាន់សូររហ៊ឹមពិរោះឥតផ្ទឹមតាមព្រឹក្សាជ្រលងបុព្វតាជ្រោះដងអូរនាំគ្នាបន្ទរជាចម្រៀងសំនៀងទន់ភ្លន់ហើយពិសិដ្ឋថ្លែងពីក្តីស្រឡាញ់នៃព្រះ។
៣. រាល់ក្តីសង្ឃឹមដ៏ផ្អែមល្ហែមថ្លែងចេញពីក្រអៅដួងចិត្តនូវអារម្មណ៍អំណរដ៏ពិតដែលឋិតក្នុងផ្ទះលើផែនដីរាល់ស័ព្ទសួគ៌ាដ៏ឥតផ្ទឹមថ្លែងពីក្តីស្រឡាញ់នៃព្រះ៕
និពន្ធទំនុកច្រៀង ៖ ថូម៉ាស អរ ថៃលឺ ឆ្នាំ ១៨០៧–១៨៣៥ ផ្លាស់.
និពន្ធបទភ្លេង ៖ ថូម៉ាស ស៊ី ហ្គ្រិហ្គស៍ ឆ្នាំ ១៨៤៥–១៩០៣