Number 55
ឱ ! ព្រះអង្គទ្រង់ឃ្វាលខ្ញុំពិត
ឱ ! ព្រះអង្គទ្រង់ឃ្វាលខ្ញុំពិត
១. ឱ! ព្រះទ្រង់ឃ្វាលខ្ញុំពិតខ្ញុំមិនខ្វះអ្វីឡើយទ្រង់ឲ្យខ្ញុំដេកស្រាកស្រាន្តនៅទីវាលស្មៅខ្ចីក៏នាំជីវិតខ្ញុំទៅតាមផ្លូវទឹកស្រួលហើយកាលព្រលឹងខ្ញុំចង់ទាស់នោះទ្រង់កែឡើងថ្មីកាលព្រលឹងខ្ញុំចង់ទាស់នោះទ្រង់កែឡើងថ្មី។
២. ទោះខ្ញុំដើរវង្វេងកាត់តាមជ្រលងក្តីស្លាប់នោះខ្ញុំមិនភ័យខ្លាចអ្វីព្រោះទ្រង់គាំពារខ្ញុំព្រនង់និងដំបងទ្រង់រាំងរាអស់ផ្លូវបាបខ្ញុំនឹងឥតមានគ្រោះថ្នាក់ឱ!ព្រះដ៏ឧត្តមខ្ញុំនឹងឥតមានគ្រោះថ្នាក់ឱ!ព្រះដ៏ឧត្តម។
៣. នៅចំពោះខ្មាំងសត្រូវទ្រង់រៀបតុឲ្យខ្ញុំទ្រង់តែងប្រទានព្រះពរឲ្យពែងខ្ញុំហៀរហូរក៏លាបក្បាលខ្ញុំដោយប្រេងដ៏វិសេសឧត្តមតើខ្ញុំចង់បានអ្វីទៀតទ្រង់ឲ្យបរិបូរណ៍?តើខ្ញុំចង់បានអ្វីទៀតទ្រង់ឲ្យបរិបូរណ៍?
និពន្ធទំនុកច្រៀង ៖ ជេមស៍ មូនហ្គូមឺរី ឆ្នាំ ១៧៧១–១៨៥៤ យោងតាម ទំនុកដំកើង ២៣
និពន្ធបទភ្លេង ៖ ថូម៉ាស កូឆាត ឆ្នាំ ១៨៤៥–១៩១៤