Number 63
ចូរមកតាមខ្ញុំ
ចូរមកតាមខ្ញុំ
១. «ចូរមកតាមខ្ញុំ»ទ្រង់មានបន្ទូលចូរយើងដើរតាមដានទ្រង់ទាំងមូលដើម្បីយើងអាចរួបរួមលើកស្ទួយក្នុងក្តីស្រឡាញ់នៃបុត្រតែមួយ។
២. «ចូរមកតាមខ្ញុំ»បន្ទូលផ្អែមល្ហែមតែមានន័យពិតចែងចាំងចិញ្ចែងក្នុងវាចាដ៏ទន់ភ្លន់ទាំងនេះដើម្បីជំរុញនិងញ៉ាំងសតិ។
៣. មិនគ្រប់គ្រាន់ទេបើគ្រាន់តែដឹងយើងត្រូវតាមទ្រង់ទុកជាលំនឹងក្នុងដំណើរនៃលោកិយសោកាទៅកាន់លំនៅអស់កល្បតទៅ។
៤. យើងមិនត្រឹមតែអាចតាមបាទារបស់ទ្រង់នៅក្នុងលោកានេះពេលយើងចាកលោកនេះទៅរស់ក្បែរជាមួយព្រះយើងទទួលមរតក។
៥. យើងត្រូវតែពុះពារស្វែងរកផ្លូវឆ្ពោះទៅមុខក្នុងវាលដ៏ធំធេងហើយធ្វើតាមទ្រង់ឥតឈប់ឡើយណាគ្រប់ទីកន្លែងដែលយើងរស់នៅ។
៦. ដ្បិតបល្ល័ង្កនគរនិងអំណាចសិរីរុងរឿងសុភមង្គលជារបស់យើងបើយើងធ្វើតាមរហូតអស់កល្ប «ចូរមកតាមខ្ញុំ»៕
និពន្ធទំនុកច្រៀង ៖ ចន នីខូលសិន ឆ្នាំ ១៨៣៩–១៩០៩
និពន្ធបទភ្លេង ៖ សាំយ៉ូអែល ម៉ាក់ប៊ឺនី ឆ្នាំ ១៨៤៧–១៩០៩