Number 65
ទោះមានបញ្ហា
ទោះមានបញ្ហា
១. ទោះមានបញ្ហានៅចំពោះមុខឆ្ពោះទៅមុខពួកបរិសុទ្ធអើយ!មុនថ្ងៃរស់ឡើងវិញបានមកដល់ផ្សាយពីជីវិតនិងការដ៏ពិតផ្សាយពីជីវិតនិងការដ៏ពិត។
២. ទោះជាយើងមានជំងឺខាងក្រៅវេលាដ៏យូរនោះមិនយូរឡើយមុនព្រះយេស៊ូវគ្រីស្ទនឹងយាងមកកណ្ដាលហ្វូងមនុស្សដ៏រុងរឿងកណ្ដាលហ្វូងមនុស្សដ៏រុងរឿង។
៣. សូមឲ្យចិត្តអ្នកច្រៀងសរសើរព្រះកុំឲ្យបាត់បង់សេចក្តីអំណរទោះមានទុក្ខវេទនាដ៏ធំក្តីទ្រង់ថា៖«អ្នកនឹងបានសុខក្នុងយើង»ទ្រង់ថា៖«អ្នកនឹងបានសុខក្នុងយើង»។
៤. តើអ្នកស៊ូប្រយុទ្ធនឹងអ្វីខ្លះ?តើសត្រូវបានយកអ្វីពីអ្នក?សន្យាព្រះយេហូវ៉ាមិនភ្លាត់ព្រះរាជបំណងទ្រង់មិនរលត់ព្រះរាជបំណងទ្រង់មិនរលត់។
៥. កិច្ចការនេះឆ្ពោះទៅមុខយ៉ាងលឿនហើយហេតុដ៏ធំក៏កើតឡើងដែរនគរពួកបរិសុទ្ធចុងក្រោយ«ថ្មតូចៗ» រាយពាសពេញផែនដី«ថ្មតូចៗ» រាយពាសពេញផែនដី។
៦. អំណាចសាតាំងនឹងឥតបានការពាក្យព្យាការីបុរាណបានប្រាប់ច្បាស់ដូចបល្ល័ង្កព្រះដែលស្ថិតនៅគ្មានមនុស្សឬអារក្សអាចបំផ្លាញគ្មានមនុស្សឬអារក្សអាចបំផ្លាញ។
៧. សិរីល្អទាំងអស់ថ្វាយដល់ទ្រង់ដែលបានបញ្ជូនអ្នកបម្រើស្មោះឲ្យមនុស្សឃើញនិងប្រកាសប្រាប់សេចក្តីសង្គ្រោះបានដល់ផែនដីសេចក្តីសង្គ្រោះបានដល់ផែនដី៕
និពន្ធទំនុកច្រៀង ៖ អេលីស្សា អរ. ស្នូវ ឆ្នាំ ១៨០៤–១៨៨៧
និពន្ធបទភ្លេង ៖ ចច ខែលីស ឆ្នាំ ១៨៣៩–១៩៣២