Number 81
ពេលអធិស្ឋានជាពេលត្រេកអរ
ពេលអធិស្ឋានជាពេលត្រេកអរ
១. ពេលអធិស្ឋានជាពេលត្រេកអរដែលនាំឲ្យខ្ញុំបានចិត្តអំណរក៏ឲ្យខ្ញុំក្រាបចំពោះព្រះអង្គនឹងទូលទ្រង់ពីបំណងខ្ញុំប៉ងនៅគ្រាមានទុក្ខសោកថប់បារម្ភនោះចិត្តខ្ញុំតែងតែនៅសុខុមហើយច្រើនដងរួចពីឧបាយកលព្រោះពេលអធិស្ឋានបានមកដល់ហើយច្រើនដងរួចពីឧបាយកលព្រោះពេលអធិស្ឋានបានមកដល់។
២. ពេលអធិស្ឋានចម្រើនកម្លាំងពាក្យខ្ញុំទូលសូមឮដល់បល្ល័ង្កនៅស្ថាននោះព្រះទ្រង់ចាំស្តាប់ខ្ញុំហើយទ្រង់តែងផ្តល់ព្រះពរជាធំព្រះអង្គបង្គាប់ឲ្យរកទ្រង់ផងដោយទុកចិត្តនឹងព្រះគុណស្មោះត្រង់បានជាចិត្តខ្ញុំលែងខ្វល់ខ្វាយបានហើយចាំទន្ទឹងពេលអធិស្ឋានបានជាចិត្តខ្ញុំលែងខ្វាយខ្វល់បានហើយចាំទន្ទឹងពេលអធិស្ឋាន៕
និពន្ធទំនុកច្រៀង ៖ ឧ. ចំពោះវិលលាម ដប់បូលយូ វ៉ាលវហ្ឌ ឆ្នាំ ១៧៧២–១៨៥០ ផ្លាស់.
និពន្ធបទភ្លេង ៖ វិលលាម ប៊ី. ប្រាដប៊ូរី ឆ្នាំ ១៨១៦–១៨៦៨ ផ្លាស់.