Number 85
កិច្ចការដ៏ផ្អែម
កិច្ចការដ៏ផ្អែម
១. កិច្ចការដ៏ផ្អែមឱ!ព្រះនៃខ្ញុំដើម្បីសរសើរព្រះនាមព្រះអង្គសម្តែងក្តីស្រឡាញ់នៅពេលព្រឹកហើយពីការពិតនៃទ្រង់ពេលយប់។
២. ផ្អែមណាស់ថ្ងៃឈប់សម្រាកពិសិដ្ឋគ្មានគិតឬខ្វល់មកជាប់ក្នុងចិត្តសូមឱ្យដួងចិត្តខ្ញុំដូចតន្ត្រីពិរោះដូចពិណនៃហ្លួងដាវីឌ។
៣. ចិត្តខ្ញុំនឹងបានជោគជ័យក្នុងទ្រង់ថ្វាយពរកិច្ចការនិងព្រះបន្ទូលព្រះគុណព្រះអង្គដ៏សែនឧត្តម្ភព្រះដំបូន្មានមានន័យថ្លៃថ្លា។
៤. ខ្ញុំនឹងបន្លឺសំឡេងសរសើរដល់ព្រះនាមទ្រង់គ្រប់ពេលគ្រប់កាលកាលនៅក្នុងឋានពេញក្តីអំណរព្រះភក្ត្រទ្រង់ពេញដោយក្តីរីករាយ។
៥. បាបដែលធ្លាប់ធ្វើជាខ្មាំងខ្ញុំមុននឹងមិនរំខានចិត្តខ្ញុំទៀតទេសត្រូវក្នុងចិត្តខ្ញុំនឹងស្លាប់អស់សាតាំងមិនបំផ្លាញក្តីសុខឡើយ។
៦. នោះខ្ញុំនឹងឃើញនឹងឮនឹងដឹងអ្វីទាំងអស់ដែលខ្ញុំប៉ងប្រាថ្នាខ្ញុំខំអស់ពីសមត្ថភាពនៅភពអស់កល្បដ៏ពេញអំណរ៕
និពន្ធទំនុកច្រៀង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨
និពន្ធបទភ្លេង ៖ ចន ជេ. ម៉ែកខ្លែឡាន់ ឆ្នាំ ១៨៧៤–១៩២៥