Number 87
ទឹកសន្សើមប្រោះព្រំពីសួគ៌ា
ទឹកសន្សើមប្រោះព្រំពីសួគ៌ា
១. ដូចសន្សើមប្រោះព្រំពីសួគ៌ាធ្លាក់ដំណក់មកលើវាលស្មៅហើយរុក្ខជាតិមានជីវិតជាថ្មីព្រះទ័យទ្រង់ត្រូវបានបំពេញ។
២. សូមឲ្យគោលលទ្ធិមានឫទ្ធិទ្រង់ដែលប្រទានមកពីស្ថានសួគ៌បានសម្រេចតាមព្រះបំណងទ្រង់បំពេញកិច្ចនៃក្តីស្នេហ៍ទ្រង់។
៣. សូមទ្រង់ទតមើលពួកជំនុំនេះសូមបំពេញពាក្យសន្យាទ្រង់ពីដំណាក់សួគ៌ដ៏បរិសុទ្ធសូមសន្សើមជីវិតប្រោះព្រំ។
៤. សូមទ្រង់ឮការអធិស្ឋានយើងសូមទ្រង់ប្រទានព្រះវិញ្ញាណដើម្បីឲ្យមនុស្សស្រឡាញ់ទ្រង់និងថ្លែងបន្ទាល់ដោយអំណរ៕
និពន្ធទំនុកច្រៀង ៖ ថូម៉ាស ឃេលី ឆ្នាំ ១៧៦៩–១៨៥៤
និពន្ធបទភ្លេង ៖ យ៉ូសែប ជេ ដេនីស៍ ឆ្នាំ ១៨៥១–១៩២០