Number 97
សូមគង់នឹងខ្ញុំ យប់យន់រាត្រី
សូមគង់នឹងខ្ញុំ យប់យន់រាត្រី
1. សូមគង់នឹងខ្ញុំយប់យន់រាត្រីពេលថ្ងៃកន្លងហួសទៅស្រមោលងងឹតក៏ខិតមកជិតយប់យន់ក៏ចូលមកដល់សូមគង់នៅក្នុងចិត្តខ្ញុំជាភ្ញៀវសូមគង់នៅក្នុងផ្ទះខ្ញុំ។
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះមើលហ្ន៎យប់យន់ដល់ហើយឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះមើលហ្ន៎យប់យន់ដល់ហើយ៕
2. សូមគង់នឹងខ្ញុំយប់យន់រាត្រីខ្ញុំបានដើរជាមួយទ្រង់ធ្វើឲ្យចិត្តខ្ញុំជ្រួតជ្រាបពេកពន់ដែលបានប្រាស្រ័យនឹងទ្រង់ព្រះបន្ទូលបំពេញព្រលឹងខ្ញុំធ្វើឱ្យខ្ញុំនៅជិតទ្រង់។
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះមើលហ្ន៎យប់យន់ដល់ហើយឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះមើលហ្ន៎យប់យន់ដល់ហើយ៕
3. សូមគង់នឹងខ្ញុំយប់យន់រាត្រីរាត្រីនឹងប្រែឯកាបើខ្ញុំមិនអាចប្រាស្រ័យនឹងទ្រង់ឬទ្រង់មិនបានបំភ្លឺខ្ញុំខ្លាចភាពងងឹតនៃលោកិយគ្របដណ្តប់លើផ្ទះខ្ញុំ។
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះមើលហ្ន៎យប់យន់ដល់ហើយឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះមើលហ្ន៎យប់យន់ដល់ហើយ៕
និពន្ធទំនុកច្រៀង ៖ អិម ឡូរី ហូហ្វដ ឆ្នាំ ១៨២៥–១៨៨៨
និពន្ធបទភ្លេង ៖ ហារីសិន ម៉ិលឡាដ ឆ្នាំ ១៨៣០–១៨៩៥