Number 112
ក្នុងការនឹកចាំដល់ពលិកម្ម
ក្នុងការនឹកចាំដល់ពលិកម្ម
១. ក្នុងការនឹកចាំដល់ការឆ្កាងទ្រង់បិតាអើយយើងជួបជុំពេលនេះសូមវិញ្ញាណផ្អែមល្ហែមទ្រង់គង់នៅឲ្យយើងទទួលព្រះចេស្ដាទ្រង់។
២. ព្រះសង្គ្រោះនៅគែតសេម៉ានីទ្រង់មិនរួញខ្លាចសោយពែងល្វីងចត់ព្រោះយើងទ្រង់ឆ្កាងត្រង់កាល់វ៉ារីគេបានឆ្កាងទ្រង់នៅលើឈើឆ្កាង។
៣. នំបុ័ងបេះចែកយើងមានគារវៈព្រមនឹងពែងទឹកយើងទទួលទាននូវព្រះកាយនិងលោហិតបង្ហូរដើម្បីជាការលោះថ្លៃបាបយើង។
៤. បិតាអើយសូមសាក្រាម៉ង់នេះធ្វើឲ្យគ្រប់ព្រលឹងបរិសុទ្ធគ្រប់អ្នកទទួលទានដោយចិត្តស្មោះដើម្បីរួបរួមនឹងព្រះសង្គ្រោះ៕
និពន្ធទំនុកច្រៀង ៖ ហ្វ្រេក អាយឃូយមេន ឆ្នាំ ១៨៨០–១៩៦៣ ។ © ១៩៤៨ IRI
និពន្ធបទភ្លេង ៖ អាលីស្សែនឌឺ ឆ្រីននឿ ឆ្នាំ ១៩០១–១៩៨៧ ។ © ១៩៤៨ IRI