Number 125
យើងឮទេវតាពីសួគ៌ា
យើងឮទេវតាពីសួគ៌ា
១. យើងឮទេវតាពីសួគ៌ាច្រៀងនៅទីវាលយ៉ាងរណ្តំសូរសំឡេងបន្ទរពីភ្នំឆ្លងឆ្លើយក្តីអំណរទេវតា
ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕
២. ពួកគង្វាលអើយម្តេចអរម្ល៉េះ?ម្តេចក្តីអំណរអ្នកបន្ត?មានដំណឹងល្អអ្វីដូច្នេះដែលឲ្យអ្នកច្រៀងបទសួគ៌ា?
ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕
៣. សូមមកមើលនៅបេថ្លេហិមគឺទ្រង់ហើយពួកទេវតាច្រៀងមកលុតជង្គង់ថ្វាយបង្គំព្រះគ្រីស្ទជាស្តេចទើបប្រសូត
ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕
និពន្ធទំនុកច្រៀង ៖ បទចម្រៀងបុណ្យគ្រីស្ទម៉ាសរបស់បារាំង ប្រ. ឆ្នាំ ១៨៦២
និពន្ធបទភ្លេង ៖ បទចម្រៀងបុណ្យគ្រីស្ទម៉ាសរបស់បារាំង