Number 128
កណ្តាលអធ្រាតរាត្រីភ្លឺថ្លា
កណ្តាលអធ្រាតរាត្រីភ្លឺថ្លា
១. កណ្តាលអធ្រាតរាត្រីភ្លឺថ្លាសូរស័ព្ទទេវតាស្រែកច្រៀងពិរោះភិរម្យឮតែសូរសៀងមានទាំងសំនៀងពិណផងសូមសុខដល់លោកចិត្តល្អដល់មនុស្សមានព្រះប្រោសលោះដូចប៉ងពិភពផែនដីស្ងប់ក្រៃកន្លងស្តាប់ចម្រៀងផងទេវតា។
២. ទេវតាចុះមកទាំងជ្រែកមេឃាទាំងស្លាបលាតលាយ៉ាងក្លាសូរស័ព្ទតន្ត្រីពិរោះអស្ចារ្យពីលើលោកាកំសត់ពីលើសាកលដែលព្រួយហើយទាបនៅក្នុងសភាពសែនហត់ស្នូរនោះនៅខ្ពស់ពុំអាចសន្មត់នេះតាមកំណត់ទេវតា។
៣. ឱ!អ្នកដែលមានបន្ទុកធ្ងន់អើយដែលមានភាពល្វើយនោះណាបានដើរផ្លូវឆ្ងាយធីងធោងកាយាទាំងមានចិត្តខ្លោចផ្សាទៀតនោះពេលព្រះអង្គគ្រងរាជ្យជាពេលរីករាយកុំរាយមាយឡើយហើយពិភពលោកនឹងច្រៀងដូចជាចម្រៀងទេវតាច្រៀងផង៕
និពន្ធទំនុកច្រៀង ៖ អេឌមូនដ៍ អេច. សៀរ ឆ្នាំ ១៨១០–១៨៧៦
និពន្ធបទភ្លេង ៖ រីឆាដ អេស. វិលលាមស៍ ឆ្នាំ ១៨១៩–១៩០០