Number 128
កណ្តាលអធ្រាតរាត្រីភ្លឺថ្លា
កណ្តាលអធ្រាតរាត្រីភ្លឺថ្លា
១. កណ្តាលអធ្រាតរាត្រីភ្លឺថ្លា
សូរស័ព្ទទេវតាស្រែកច្រៀង
ពិរោះភិរម្យឮតែសូរសៀង
មានទាំងសំនៀងពិណផង
សូមសុខដល់លោកចិត្តល្អដល់មនុស្ស
មានព្រះប្រោសលោះដូចប៉ង
ពិភពផែនដីស្ងប់ក្រៃកន្លង
ស្តាប់ចម្រៀងផងទេវតា។
២. ទេវតាចុះមកទាំងជ្រែកមេឃា
ទាំងស្លាបលាតលាយ៉ាងក្លា
សូរស័ព្ទតន្ត្រីពិរោះអស្ចារ្យ
ពីលើលោកាកំសត់
ពីលើសាកលដែលព្រួយហើយទាបនៅ
ក្នុងសភាពសែនហត់
ស្នូរនោះនៅខ្ពស់ពុំអាចសន្មត់នេះ
តាមកំណត់ទេវតា។
៣. ឱ!អ្នកដែលមានបន្ទុកធ្ងន់អើយដែល
មានភាពល្វើយនោះណា
បានដើរផ្លូវឆ្ងាយធីងធោងកាយា
ទាំងមានចិត្តខ្លោចផ្សាទៀត
នោះពេលព្រះអង្គគ្រងរាជ្យជាពេល
រីករាយកុំរាយមាយឡើយ
ហើយពិភពលោកនឹងច្រៀងដូចជា
ចម្រៀងទេវតាច្រៀងផង៕
និពន្ធទំនុកច្រៀង ៖ អេឌមូនដ៍ អេច. សៀរ ឆ្នាំ ១៨១០–១៨៧៦
និពន្ធបទភ្លេង ៖ រីឆាដ អេស. វិលលាមស៍ ឆ្នាំ ១៨១៩–១៩០០