Number 133
យើងសាបព្រោះ
យើងសាបព្រោះ
១. យើងសាបព្រោះសាបព្រោះរៀងរាល់ថ្ងៃព្រោះទាំងពូជល្អពូជអាក្រក់ព្រោះពូជខ្ចាយខ្ចាត់លើដីទំនាបធ្លាក់ទៅលើទីទួលដ៏ខ្ពស់ពូជខ្លះដុះលើដីមានជីជាតិដោយមានភ្លៀងប្រោសពីស្ថានសួគ៌ពូជខ្លះមិនចាក់ឫសទៅក្នុងដីព្រោះដីស្ងួតហែងគ្មានជីជាតិ។
២. គ្រាប់ពូជដែលធ្លាក់កណ្តាលទីឆ្ងាយនៅជ្រលងភ្នំដ៏តូចៗឯពូជដែលបោះទៅទីជុំជនធ្លាក់តាមផ្លូវត្រូវគេដើរជាន់ឯពូជដែលមនុស្សខ្ជិលបោះបង់ក៏ត្រូវហោះហើរតាមអាកាសតែពូជដែលពួកស្មោះត្រង់ថែទាំបានដុះដោយក្តីស្នេហ៍បួងសួង។
៣. ពូជដែលដាំលើដីមិនលូតលាស់ជាដីមានផ្សិតដុះពាសពេញឯពូជដែលថែក៏ដុះពន្លកទោះអ្នកដាំលាចាកទៅក្តីការដាំពូជល្អនាំឲ្យមានពរបើពូជអាក្រក់ឲ្យតែទុក្ខព្រោះតែពាក្យគំនិតនិងអំពើធ្វើឲ្យពូជងាប់ឬរស់បាន។
៤. ទ្រង់ដែលជ្រាបគ្រប់អស់កម្សោយយើងសូមកុំបោះបង់យើងចោលឡើយ!សូមបញ្ជូនទេវតាទ្រង់មកថែនៅកន្លែងគ្រាប់ពូជល្អដុះលុះដល់វាលត្រូវពេញដោយសិរីពេញដោយផលសុទ្ធតែផ្លែទុំពេញដោយផ្លែនៃជីវិតអស់កល្បផលនៃពូជថែទាំងទឹកភ្នែក៕
និពន្ធទំនុកច្រៀង ៖ អនាមិក. Pure Diamonds ខ្លីវីឡេន ឆ្នាំ ១៨៧២
និពន្ធបទភ្លេង ៖ ហ៊ីនរី អេ. ថាកឃីត ឆ្នាំ ១៨៥២–១៩១៨