Number 136
បណ្តូលចិត្តរបស់អ្នកគង្វាល
បណ្តូលចិត្តរបស់អ្នកគង្វាល
1. បណ្តូលចិត្តរបស់អ្នកគង្វាល\nបណ្តូលចិត្តជាចៀមក្នុងហ្វូង\nបណ្តូលចិត្តជាក្តីស្នេហ៍ទ្រង់មាន\nតែទ្រង់ស្រឡាញ់ជាងមាសប្រាក់\nបណ្តូលចិត្តរបស់អ្នកគង្វាល\nជាចៀមទ្រង់ដែលបាត់«ផ្សេងទៀត»\nទ្រង់ទៅរកពួកគេនៅលើភ្នំ\nទាំងនៅក្នុងទឹកដ៏សែនជ្រៅ\n\n[Chorus]\nពួកគេវង្វេងក្នុងរហោស្ថាន\nឃ្លានគ្មានជំនួយហើយរងា\nទៅសង្គ្រោះពួកគេឲ្យប្រញាប់\nនាំពួកគេមកកាន់ហ្វូងវិញ៕\n\n2. បណ្តូលចិត្តរបស់អ្នកគង្វាល\nបណ្តូលចិត្តជាកូនចៀមទ្រង់\nចៀមខ្លះរស់នៅឆ្ងាយពីវាលស្មៅ\nឃ្លានគ្មានជំនួយហើយរងា\nមើល!អ្នកគង្វាលល្អទៅតាមរក\nទ្រង់តាមរកកូនចៀមដែលបាត់\nនាំចៀមនោះមកវិញដោយអំណរ\nទ្រង់ជួយគេគ្មានទីបញ្ចប់\n\n[Chorus]\nពួកគេវង្វេងក្នុងរហោស្ថាន\nឃ្លានគ្មានជំនួយហើយរងា\nទៅសង្គ្រោះពួកគេឲ្យប្រញាប់\nនាំពួកគេមកកាន់ហ្វូងវិញ៕\n\n3. បណ្តូលចិត្តរបស់អ្នកគង្វាល\nគឺជាចៀម«កៅសិបប្រាំបួន»\nបណ្តូលចិត្តជាចៀមដែលវង្វេង\nវេទនានៅទីរហោស្ថាន\nស្តាប់!ទ្រង់អំពាវនាវអស់ពីចិត្ត\nថ្ងៃនេះអង្វរដោយទន់ភ្លន់៖\n«តើអ្នកមិនរកចៀមខ្ញុំដែលបាត់\nចេញពីជម្រកខ្ញុំទេឬ?»\n\n[Chorus]\nពួកគេវង្វេងក្នុងរហោស្ថាន\nឃ្លានគ្មានជំនួយហើយរងា\nទៅសង្គ្រោះពួកគេឲ្យប្រញាប់\nនាំពួកគេមកកាន់ហ្វូងវិញ៕\n\n4. ឱ!វាលស្មៅដ៏ខៀវស្រស់ស្រងាត់\nទឹកស្ងប់ថ្លាឆ្វង់សែនមនោរម្យ\nព្រះអម្ចាស់អើយយើងរីករាយឆ្លើយ\n«ព្រះពរព្រះអង្គយើងនឹងធ្វើ!\nសូមធ្វើឲ្យយើងជាអ្នកជំនួយ\nសូមប្រទានក្ដីស្នេហ៍ជ្រាលជ្រៅ\nសូមនាំយើងទៅទីរហោស្ថាន\nទៅរកចៀមទ្រង់ដែលវង្វេង»\n\n[Chorus]\nពួកគេវង្វេងក្នុងរហោស្ថាន\nឃ្លានគ្មានជំនួយហើយរងា\nទៅសង្គ្រោះពួកគេយើងប្រញាប់\nនាំពួកគេមកកាន់ហ្វូងវិញ៕\n
និពន្ធទំនុកច្រៀង ៖ ម៉ារី ប៊ីវីងហ្គេត ក. ឆ្នាំ ១៨៤៥–១៩៣៣
និពន្ធបទភ្លេង ៖ វិលលាម ជេឃឺកប៉ាទ្រីក ឆ្នាំ ១៨៣៨–១៩២១