Number 143
បំភ្លឺរស្មី
បំភ្លឺរស្មី
១. ក្នុងផែនភពពោរពេញដោយក្ដីសោកសៅសង្រេងតែងមានជនទុគតនិងឯកោព្រួយក្នុងចិត្តតើក្ដីអំណរលួងចិត្តអ្នកនឹងមានប៉ុណ្ណាបើអ្នកបំភ្លឺរស្មីស្រស់ថ្លាគ្រប់កន្លែង
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នកចូររីករាយនិងឈ្លាសវៃនៅរៀងរាល់យប់ថ្ងៃចូរបំភ្លឺរស្មីក្នុងជីវិតអ្នកចូររីករាយនិងឈ្លាសវៃនៅរៀងរាល់យប់ថ្ងៃ៕
២. រាល់ទង្វើតូចតាចតែងជួយដល់ជនក្រក្រីដ្បិតលោកនេះរាល់ថ្ងៃចង់បានសន្ដានចិត្តល្អឱ!អ្នកអាចជួយដកយកទុក្ខព្រួយនិងកង្វល់ដោយការច្រៀងចម្រៀងនៃក្ដីស្រឡាញ់លួងចិត្ត
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នកចូររីករាយនិងឈ្លាសវៃនៅរៀងរាល់យប់ថ្ងៃចូរបំភ្លឺរស្មីក្នុងជីវិតអ្នកចូររីករាយនិងឈ្លាសវៃនៅរៀងរាល់យប់ថ្ងៃ៕
៣. ពេលថ្ងៃអាប់អស់រស្មីចូរច្រៀងបទរីករាយតបក្ដីទុក្ខនៃលោកិយដោយសេចក្ដីអង់អាចចូរទៅដោយជំនឿឥតខ្លាចឆ្លងកាត់ឧបសគ្គជីវិតផ្ដិតដាមស្នាមញញឹមលើក្ដីទុក្ខសោក
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នកចូររីករាយនិងឈ្លាសវៃនៅរៀងរាល់យប់ថ្ងៃចូរបំភ្លឺរស្មីក្នុងជីវិតអ្នកចូររីករាយនិងឈ្លាសវៃនៅរៀងរាល់យប់ថ្ងៃ៕
និពន្ធទំនុកច្រៀង ៖ ឡានថា វិលសិន ស្ម៊ីធ
និពន្ធបទភ្លេង ៖ អេឌវីន អូ. អិចស្សែល ឆ្នាំ ១៨៥១–១៩២១