Number 146
ចូរយើងតែងថ្លែងពាក្យល្អ
ចូរយើងតែងថ្លែងពាក្យល្អ
១. ចូរយើងតែងថ្លែងពាក្យល្អដល់គ្នារៀងទៅនៅផ្ទះឬគ្រប់ទីយើងយាត្រាប្រៀបដូចបក្សីបក្សាយំលើព្រឹក្សាគឺជាសំនៀងវាចាដ៏ផ្អែមល្ហែមនឹងជួយលួងលោមដល់ដួងចិត្តសោកសៅផ្ដល់នូវចិត្តសង្ឃឹមពីសួគ៌ាគាំពារស្រឡាញ់ពន្លឺនៃក្ដីពិតដល់ទីងងឹតឥតមានរស្មី
ឱ! ពាក្យល្អយើងប្រើនឹងស្ថិតនៅរស់រានជានិច្ចរះឥតព្រិចរៀងរហូតតទៅចូរយើងតែងថ្លែងពាក្យល្អដល់គ្នារៀងទៅពាក្យល្អជាសំនៀងចេញពីចិត្ត៕
២. ប្រៀបបានថ្ងៃរះពេលព្រឹកតាមដងគិរីដាស់អស់សត្វមូលមីអរសប្បាយដូចជាស្នូរទឹកលាន់សូរគួរឲ្យរីករាយធ្លាក់រេរាំគួរឲ្យចាប់ចិត្តគយគន់ដូច្នេះចូរយើងប្រើពាក្យដែលសមរម្យជំរុញដល់មិត្តភាពយើងឲ្យបានស្គាល់ចិត្តពិតចាប់ផ្ដើមសែនត្រេកអរក្រៃមិត្តភាពល្អជានិរន្តរតទៅ
ឱ! ពាក្យល្អយើងប្រើនឹងស្ថិតនៅរស់រានជានិច្ចរះឥតព្រិចរៀងរហូតតទៅចូរយើងតែងថ្លែងពាក្យល្អដល់គ្នារៀងទៅពាក្យល្អជាសំនៀងចេញពីចិត្ត៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែបអិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២។
និពន្ធបទភ្លេង ៖ អេប៊ីនីស្សឺ ប៊ីស្លី ឆ្នាំ ១៨៤០–១៩០៦។