Number 146
ចូរយើងតែងថ្លែងពាក្យល្អ
ចូរយើងតែងថ្លែងពាក្យល្អ
១. ចូរយើងតែងថ្លែងពាក្យល្អដល់គ្នារៀងទៅ
នៅផ្ទះឬគ្រប់ទីយើងយាត្រា
ប្រៀបដូចបក្សីបក្សាយំលើព្រឹក្សា
គឺជាសំនៀងវាចាដ៏ផ្អែមល្ហែម
នឹងជួយលួងលោមដល់ដួងចិត្តសោកសៅ
ផ្ដល់នូវចិត្តសង្ឃឹមពីសួគ៌ា
គាំពារស្រឡាញ់ពន្លឺនៃក្ដីពិត
ដល់ទីងងឹតឥតមានរស្មី
ឱ! ពាក្យល្អយើងប្រើនឹងស្ថិតនៅរស់រានជានិច្ច
រះឥតព្រិចរៀងរហូតតទៅ
ចូរយើងតែងថ្លែងពាក្យល្អដល់គ្នារៀងទៅ
ពាក្យល្អជាសំនៀងចេញពីចិត្ត៕
២. ប្រៀបបានថ្ងៃរះពេលព្រឹកតាមដងគិរី
ដាស់អស់សត្វមូលមីអរសប្បាយ
ដូចជាស្នូរទឹកលាន់សូរគួរឲ្យរីករាយ
ធ្លាក់រេរាំគួរឲ្យចាប់ចិត្តគយគន់
ដូច្នេះចូរយើងប្រើពាក្យដែលសមរម្យ
ជំរុញដល់មិត្តភាពយើង
ឲ្យបានស្គាល់ចិត្តពិតចាប់ផ្ដើមសែនត្រេកអរក្រៃ
មិត្តភាពល្អជានិរន្តរតទៅ
ឱ! ពាក្យល្អយើងប្រើនឹងស្ថិតនៅរស់រានជានិច្ច
រះឥតព្រិចរៀងរហូតតទៅ
ចូរយើងតែងថ្លែងពាក្យល្អដល់គ្នារៀងទៅ
ពាក្យល្អជាសំនៀងចេញពីចិត្ត៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែបអិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២។
និពន្ធបទភ្លេង ៖ អេប៊ីនីស្សឺ ប៊ីស្លី ឆ្នាំ ១៨៤០–១៩០៦។