Number 153
ចូរទៅមុខពួកគ្រីស្ទាន
ចូរទៅមុខពួកគ្រីស្ទាន
១. ចូរទៅមុខពួកគ្រីស្ទាន!ដូចទាហានចូលច្បាំងមានឈើឆ្កាងជាទង់ជ័យនាំមុខទាស់នឹងខ្មាំងព្រះគ្រីស្ទជាម្ចាស់យើងខ្ញុំទ្រង់ជាមេទ័ពធំដែលឈ្នះអស់ពួកសត្រូវដោយឥទ្ធិឫទ្ធិឧត្តម្ភ
ចូរទៅមុខពួកគ្រីស្ទាន!ដូចទាហានចូលច្បាំងមានឈើឆ្កាងជាទង់ជ័យនាំមុខទាស់នឹងខ្មាំង៕
២. រាជ្យនានានឹងសាបសូន្យនគរត្រូវបាត់ទៅពួកជំនុំព្រះយេស៊ូវនឹងស្ថិតស្ថេរជាប់នៅស្ថាននរកមិនដែលឈ្នះពួកជំនុំនៃព្រះមានអស់ពាក្យសន្យាពិតជួយឲ្យមានតេជះ
ចូរទៅមុខពួកគ្រីស្ទាន!ដូចទាហានចូលច្បាំងមានឈើឆ្កាងជាទង់ជ័យនាំមុខទាស់នឹងខ្មាំង៕
៣. ពួកជំនុំព្រះយេស៊ូវដូចពលទ័ពក្លៀវក្លាកាន់គ្រឿងសឹកខាងវិញ្ញាណពេញដោយព្រះចេស្ដាយើងខ្ញុំមិនបាក់បែកគ្នាព្រោះជាតួតែមួយដែលស្រឡាញ់ព្រមព្រៀងគ្នាឥតដែលមានចិត្តព្រួយ
ចូរទៅមុខពួកគ្រីស្ទាន!ដូចទាហានចូលច្បាំងមានឈើឆ្កាងជាទង់ជ័យនាំមុខទាស់នឹងខ្មាំង៕
៤. ដូច្នេះចូរលឿនទៅមុខដោយរួបរួមចិត្តឡើងបន្លឺសំឡេងគ្រប់គ្នាច្រៀងបទជ័យថ្កុំថ្កើងចូរសរសើរតម្កើងទ្រង់ជាក្សត្រនៃមនុស្សផងជាដរាបដល់អស់កល្បចូរសរសើរព្រះអង្គ
ចូរទៅមុខពួកគ្រីស្ទាន!ដូចទាហានចូលច្បាំងមានឈើឆ្កាងជាទង់ជ័យនាំមុខទាស់នឹងខ្មាំង៕
និពន្ធទំនុកច្រៀង ៖ សាប៊ីន ប៊ែរីង-ហ្គូល ឆ្នាំ ១៨៣៤–១៩២៤
និពន្ធបទភ្លេង ៖ អរធូ អេស. ស៊ូលីវ៉ាន ឆ្នាំ ១៨៤២–១៩០០