Number 164
ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ !
ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ !
១. ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ!នៅគ្រប់ទិសទីមូលមីអរសប្បាយ!ពួកទេវតារុងរឿងស្រែកច្រៀងបន្ទរ៖ការពិតស្តារឡើងវិញហើយ!
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះជះពន្លឺការពិតនិងក្តីស្រឡាញ់!រស្មីប្រៀបបីដូចជាព្រះអាទិត្យស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
២. ស្វែងរកក្នុងទីងងឹតចិត្តសោកសៅចាំមើលថ្ងៃរះដែលបាត់បង់យូរទៅនាំគ្នារីករាយយប់យន់ឈប់មានហើយដ្បិតឡើយមានសេចក្តីពិត!
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះជះពន្លឺការពិតនិងក្តីស្រឡាញ់!រស្មីប្រៀបបីដូចជាព្រះអាទិត្យស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
៣. ព្រះបានជ្រើសរើសឱ្យមកបម្រើទ្រង់នៅគ្រប់ដែនដីនិងដល់គ្រប់ពូជពង្សឈរដោយមោះមុតការពារសេចក្តីពិតមូលមិត្តបង្រៀនពីទ្រង់
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះជះពន្លឺការពិតនិងក្តីស្រឡាញ់!រស្មីប្រៀបបីដូចជាព្រះអាទិត្យស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
និពន្ធទំនុកច្រៀង ៖ ផ្អែកលើបទរបស់អាល្លឺម៉ង់ ដោយលូអីស អែហ្វ ម៉ក ឆ្នាំ ១៨៤៧–១៩១៦។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ ចច អែហ្វ. រូត ឆ្នាំ ១៨២០–១៨៩៥