Number 168
ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ
ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ
១. ប្រហែលមិនមែននៅលើកំពូលភ្នំឬឆ្លងពុះពារព្យុះសមុទ្រក៏មិនមែននៅខាងមុខទីចម្បាំងព្រះអម្ចាស់ទ្រង់ត្រូវការខ្ញុំបើទ្រង់ហៅដោយសំឡេងតូចរហៀងឲ្យទៅផ្លូវដែលខ្ញុំមិនស្គាល់ខ្ញុំក៏នឹងឆ្លើយថាឱព្រះអម្ចាស់អើយ!ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ
ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅព្រះអង្គមិនថាលើព្រៃភ្នំវាលសមុទ្រខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថាព្រះអង្គខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ៕
២. ថ្ងៃនេះប្រហែលជាព្រះយេស៊ូវអាចមានពាក្យពេចន៍ឲ្យខ្ញុំវាចាប្រហែលមានជនណាដើរក្នុងផ្លូវបាបដែលទ្រង់ចង់ឲ្យខ្ញុំស្វែរកឱព្រះអង្គសង្គ្រោះសូមនាំផ្លូវខ្ញុំទោះផ្លូវនោះពិបាកយ៉ាងណាមាត់ខ្ញុំនឹងវាចានូវពាក្យពិរោះខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថា
ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅព្រះអង្គមិនថាលើព្រៃភ្នំវាលសមុទ្រខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថាព្រះអង្គខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ៕
៣. ពិតជាមានកន្លែងទំនាបណាមួយក្នុងវាលលោកដ៏ធំទូលាយដែលខ្ញុំអាចបម្រើក្នុងថ្ងៃដ៏ខ្លីជួសព្រះយេស៊ូវដែលត្រូវឆ្កាងខ្ញុំនឹងទុកចិត្តទាំងស្រុងទៅលើព្រះអង្គដឹងថាព្រះអង្គស្រឡាញ់ខ្ញុំខ្ញុំធ្វើតាមព្រះទ័យដោយឥតសៅហ្មងខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ
ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅព្រះអង្គមិនថាលើព្រៃភ្នំវាលសមុទ្រខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថាព្រះអង្គខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ៕
និពន្ធទំនុកច្រៀង ៖ ម៉ារី ប្រោន ឆ្នាំ ១៨៥៦–១៩១៨
និពន្ធបទភ្លេង ៖ ខារី អ៊ី. រ៉ោនស៊ីហ្វែល ឆ្នាំ ១៨៦១–១៩៣០