Number 177
ឱ ! ចម្រៀងនៃដួងចិត្ត
ឱ ! ចម្រៀងនៃដួងចិត្ត
១. ឱ!ចម្រៀងនៃដួងចិត្តយើងគួរច្រៀងពេញមួយថ្ងៃកាលយើងជួបជុំនៅស្ថានសួគ៌ម្តងទៀតកាលយើងជួបមិនដែលឃ្លាតនឹងវិញ្ញាណដែលលាចាកយើងមិនឃ្លាតអ្នកយើងស្រឡាញ់ទៀតឡើយ!កាលយើងជួបមិនដែលឃ្លាតឱ!ចម្រៀងនៃដួងចិត្តយើងនឹងច្រៀងនៅក្នុងផ្ទះដ៏ស្រស់ពិត។
២. អំណរយើងធំក្រៃលែងគ្មានបទណាអាចមកថ្លែងយើងនឹងស្រែកយើងច្រៀងម្តងហើយម្តងទៀតកាលយើងជួបដោយស្នាមថើបហើយរក្សាដោយអំណរដល់អ្នកយើងស្រឡាញ់ដែលបានឃ្លាតទៅកាលយើងជួបដោយស្នាមថើបអំណរយើងធំក្រៃលែងដល់អ្នកដែលយើងស្រឡាញ់បានឃ្លាតទៅ។
៣. ការនិមិត្តយើងនឹងឃើញក្នុងផ្ទះនៃជនមានពរគ្មានពាក្យណាគ្មានគំនិតណាឲ្យឃ្លាតតែយើងមានអំណរពិតគ្រប់ព្រលឹងជាសាក្សីជាបទក្នុងចិត្តនៃស្ថានសួគ៌ាលៃតែយើងមានអំណរពិតការនិមិត្តយើងនឹងឃើញបង្ហាញយ៉ាងជាក់ក្នុងបទចេញពីចិត្ត។
៤. ឱ!តើយើងត្រូវច្រៀងបទណា!គួរស្វាគមន៍បែបណា!កាលក្តីស្រឡាញ់យើងត្រូវបានបង្ហាញកាលចិត្តពេញដោយអំណរក្រសោបមនុស្សដែលស្នេហ៍កាលយើងបានជួបមាតាបិតាសួគ៌!កាលចិត្តពេញដោយអំណរឱ!តើយើងច្រៀងបទណា!កាលយើងបានជួបមាតាបិតាសួគ៌!
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២
និពន្ធបទភ្លេង ៖ វិលលាម ក្លេសិន ឆ្នាំ ១៨៤០–១៨៨៧